អត្ថបទមុនៗអ្នកប្រាកដជាធ្លាប់បានដឹងហើយថា ការទទួលទានទឹកដោះគោ ជាពិសេសគឺទឹកដោះគោឆៅសុទ្ធៗពីធម្មជាតិ  ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជំនួយដល់សុខភាពឆ្អឹង  និងធ្មេញឱ្យរឹងមាំជាដើម។  សម្រាប់ការណែនាំ ភាគច្រើនគឺការឱ្យទទួលទានទឹកដោះគោដែលកម្តៅឱ្យនៅក្តៅឧណ្ហៗ តែការពិតទៅ ការទទួលទានទឹកដោះគោដែលទុកឱ្យត្រជាក់ ដាក់ទឹកកក ឬធ្វើការក្រឡុកលាយទឹកកកជាគ្រឿងភេសជ្ជៈផ្សេងៗ ក៏ត្រូវបានគេដឹងថាមានប្រយោជន៍មិនចាញ់គ្នាប៉ុន្មានដែរ។

ដូច្នេះប្រសិនជាអ្នកទទួលទានទឹកដោះគោដែលទុកឱ្យត្រជាក់ អ្នកនឹងទទួលបានគុណប្រយោជន៍បន្ថែមពីការទទួលទានទឹកដោះគោធម្មតា ដែលនឹកស្មានមិនដល់ដូចខាងក្រោមនេះ៖

ការទទួលទានទឹកដោះគោ ជាពិសេសគឺទឹកដោះគោឆៅសុទ្ធៗពីធម្មជាតិ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជំនួយដល់សុខភាពឆ្អឹង និងធ្មេញឱ្យរឹងមាំ

១.បន្ថយជាតិអាស៊ីតក្នុងក្រពះ

វិធីធម្មជាតិមួយក្នុងចំណោមវិធីធម្មជាតិជាច្រើន សម្រាប់ព្យាបាលអាការចាល់ជាតិអាស៊ីតនៅក្នុងក្រពះនោះ គឺការទទួលទានទឹកដោះគោដែលទុកឱ្យត្រជាក់។ ដូច្នេះ គ្រាន់តែអ្នកទទួលទានទឹកដោះគោត្រជាក់ៗ មួយៗយឺតៗ វានឹងអាចជួយសម្រួលការឈឺចាប់ពីអាការដំបៅក្រពះ  ឬប្រព័ន្ធរំលាយអាហារបានផងដែរ។

គ្រាន់តែអ្នកទទួលទានទឹកដោះគោត្រជាក់ៗ មួយៗយឺតៗ វានឹងអាចជួយសម្រួលការឈឺចាប់ពីអាការដំបៅក្រពះ ឬប្រព័ន្ធរំលាយអាហារបានផងដែរ

២.បំពេញជាតិទឹកនៅក្នុងរាងកាយ

ការទទួលទានទឹកដោះគោដែលត្រជាក់ៗ គឺជាវិធីល្អបំផុតដែលអាចជួយរក្សាជាតិទឹក និងសំណើមនៅក្នុងរាងកាយបាន ខុសពីភេសជ្ជៈផ្សេងៗដូចជា គ្រឿងស្រវឹង កាហ្វេ និងភេសជ្ជៈកំប៉ុងដែលមានជាតិស្ករកែច្នៃដទៃទៀត បើទោះបីជាធ្វើឱ្យតម្រងនោមបញ្ចេញជាតិទឹកតាមរយៈទឹកនោមច្រើន តែបែរជាធ្វើឱ្យអ្នកចេះតែស្រេកទឹកទៅវិញ។

ដូច្នេះការទទួលទានទឹកដោះគោដែលសម្បូរទៅដោយជីវជាតិចិញ្ចឹមល្អៗដូចជាជាតិប៉ូតាស្យូម សូដ្យូម នឹងធ្វើឱ្យក្រពះរបស់អ្នកធ្វើការមួយយឺតៗ ថែមទាំងមិនបង្កផលប៉ះពាល់ដល់តម្រងនោមផងដែរ។

ការទទួលទានទឹកដោះគោដែលត្រជាក់ៗ គឺជាវិធីល្អបំផុតដែលអាចជួយរក្សាជាតិទឹក និងសំណើមនៅក្នុងរាងកាយបាន

៣.គ្រប់គ្រងចំណង់អាហារ

ទឹកដោះគោដែលត្រជាក់ៗ គឺជាវិធីធម្មជាតិម្យ៉ាងផងដែរ ដែលអាចជួយគ្រប់គ្រងចំណង់អាហារ និងការស្រេកឃ្លានផ្តេសផ្តាសរបស់អ្នក។ ដូច្នេះអ្នកអាចទទួលទានទឹកដោះគោត្រជាក់ៗដែលទុកក្នុងទូទឹកកក ឬដាក់ទឹកកកឱ្យត្រជាក់ក៏បាន មួយកែវរៀងរាល់ល្ងាច ដោយវាមិនត្រឹមតែអាចបំបាត់ភាពស្រេកឃ្លានប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកតឹងពោះបានយូរផងដែរ។ វាពិតជាដំណឹងមួយដ៏ល្អណាស់ សម្រាប់អ្នកដែលចង់ធ្វើការសម្រកទម្ងន់នោះ។

ទឹកដោះគោដែលត្រជាក់ៗ គឺជាវិធីធម្មជាតិម្យ៉ាងផងដែរ ដែលអាចជួយគ្រប់គ្រងចំណង់អាហារ និងការឃ្លានផ្តេសផ្តាសរបស់អ្នក

៤.សាច់សស្រស់ស្អាត

ទឹកដោះគោ ក៏ត្រូវបានគេយកមកធ្វើជាគ្រឿងផ្សំថែសម្រស់បានផងដែរ ជាពិសេសគឺទឹកដោះគោដែលទុកឱ្យត្រជាក់ ដោយសារតែវាសម្បូរទៅដោយវីតាមីន A សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមសំខាន់ដទៃៗទៀត ដែលមានប្រយោជន៍ចំពោះសុខភាពស្បែក។

ទឹកដោះគោ ក៏ត្រូវបានគេយកមកធ្វើជាគ្រឿងផ្សំថែសម្រស់បានផងដែរ

# ការអនុវត្ត

គ្រាន់តែយកដុំសម្លី ត្រាំនៅក្នុងទឹកដោះគោដែលទុកឱ្យត្រជាក់ ហើយមកផ្តិតៗលើផ្ទៃមុខតែប៉ុន្មាននាទី អាចជំនួយដល់ផ្ទៃមុខច្រើនយ៉ាងដូចជា៖

- ធ្វើ្យផ្ទៃមុខមានសំណើម ទន់ ភ្លឺ ម៉ដ្ឋ រលោងស្រស់ស្អាត

- ជួយឱ្យកោសិកាស្បែកមុខដុះលូតលាស់ល្អ

- បន្ថយស្មាមខ្មៅផ្សេងៗ ព្រមទាំងចំណុចពណ៌សលើផ្ទៃមុខ និងស្នាមអាចម៍រុយជាដើម។

ចំណាំ៖ ​សម្រាប់សុខភាពស្បែក ​ក៏មានមនុស្សមួយចំនួនយកទឹកដោះគោឆៅមកលុបលាងផ្ទៃមុខបានផងដែរ ហើយមានគុណប្រយោជន៍ដូចគ្នា។ 

គ្រាន់តែយកដុំសម្លី ត្រាំនៅក្នុងទឹកដោះគោដែលទុកឱ្យត្រជាក់ ហើយមកផ្តិតៗលើផ្ទៃមុខតែប៉ុន្មាននាទី អាចជំនួយដល់ផ្ទៃមុខច្រើនយ៉ាង

៥. ជួយផ្តល់សំណើម

ប្រសិនជាអ្នកមានស្បែកស្ងួត ការទទួលទានទានទឹកដោះគោដែលត្រជាក់អាចជួយអ្នកបាន ថែមទាំងអាចធ្វើឱ្យមានតុល្យភាពនៃកម្រិត pH ស្បែកផងដែរ។ បន្ថែមពីនេះ ដើម្បីធ្វើឱ្យស្បែកកាន់តែមានសំណើមអ្នកអាចអនុវត្តវិធីសាស្រ្តមួយនេះបន្ថែមទៀត។  

# ការអនុវត្ត

- គ្រាន់តែលាយទឹកក្រូចឆ្មារសម្បកលឿងដែលរកទិញបានដោយងាយនៅផ្សារទំនើប (ក្រូចឆ្មារធម្មតាក៏បាន) និងទឹកកុលាប (Rose Water អាចរកបាននៅផ្សារទំនើប) ២ ទៅ៣តំណក់ដូចគ្នា ទៅក្នុងទឹកដោះគោដែលទុកឱ្យត្រជាក់ប្រហែលជាមួយកូនចាន កូរចូលគ្នាឱ្យសព្វ។

- បន្ទាប់មកយកដុំសម្លីទៅជ្រលក់ទឹកដោះគោនេះ មកលាបលើផ្ទៃមុខប្រមាណជា ១០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់ៗបន្ថែមទៀតជាការស្រេច៕

ប្រសិនជាអ្នកមានស្បែកស្ងួត ការទទួលទានទានទឹកដោះគោដែលត្រជាក់អាចជួយអ្នកបាន ថែមទាំងអាចធ្វើឱ្យមានតុល្យភាពនៃកម្រិត pH ស្បែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]