ក្មេងស្រីម្នាក់ ដែលមានអាយុ១៧ឆ្នាំ មានជំងឺម្យ៉ាងដែលធ្វើឲ្យនាង តែងតែងងុុយគេងសឹងតែគ្រប់ពេលវេលា។

នីកូល (Nicole Delien ) ជាក្មេងស្រីម្នាក់ ដែលមកពី ភាពខាងជើង Fayette សហរដ្ឋអាមេរិក ហើយនាងមានជំងឺមួយដ៏កម្រ ដែលគេហៅថា Kleine-Levin Syndrome ដែលជំងឺនេះតម្រូវឲ្យនាង គេងយ៉ាងហោចណាស់ ពី ១៨ ទៅ ១៩ម៉ោង ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ នៅពេលដែលក្មេងស្រីនេះ ងើបពីគេង នាងនូវតែមមីមមើ ដែលពេលខ្លះធ្វើឲ្យនាង មិនដឹងខ្លួនឯង ធ្វើអ្វីខ្លះនោះទេ ដូចជា បរិភោគអាហារ ចូលបន្ទប់ទឹក យោងទៅតាមការដកស្រង់ពី ទូរទស្សន៍ KDKA ។ សម្រាប់អ្វីដែលគួរឲ្យសោកស្ដាយ បំផុតនោះ គឺនាង មិនដែលបានចេញទៅក្រៅនោះទេដោយសារ តែភាពងងុយគេងរបស់នាង ទាំងនេះជាសម្ដីម្ដាយរបស់ នីកូល។

យ៉ាងណាមិញ ជំងឺ Kleine-Levin Syndrome គឺជាជំងឺមួយ ដ៏កម្រ ហើយក្នុងនោះមានតែ ១,០០០នាក់ ប៉ុណ្ណោះ នៅលើពិភពលោកយើងនេះ ហើយគេក៏មិនទាន់មានថ្នាំណា សម្រាប់ព្យាបាលបាននោះដែរ។

តើប្រិយមិត្ដធ្លាប់ជួបនរណាម្នាក់ ដូចជានាងហើយ ឬនៅ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ