ពោធិ៍សាត់ៈ យុវជនម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់ អត្តសញ្ញាណ បាញ់ប្រហារ៤គ្រាប់ បណ្តាលឲ្យរបួស ធ្ងន់ តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ កាលពីវេលាម៉ោង ៩ និង៣០នាទៅយប់ថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០១២ នៅភូមិ-ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនរង គ្រោះ ទ្រុយ ហ៊ីម អាយុ ២២ឆ្នាំ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ចំនួន៤គ្រាប់ ត្រូវត្រង់គូទ ២គ្រាប់ និងត្រូវត្រង់ជើងទាំងសងខាងចំនួន ២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏ត្រូវបានក្រុម គ្រួសារបញ្ជូនមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យខេត្ត។

ជនរងគ្រោះ ទ្រុយ ហ៊ីម បានឲ្យដឹងថា នៅយប់កើតហេតុ ខណៈដែលគាត់កំពុងដេកស្រាប់តែឮ សំឡេង ជនល្មើសស្រែកហៅឈ្មោះគាត់ ពេលគាត់ក្រោកឡើង ក៏ត្រូវជនល្មើសបាញ់ចំនួន៤គ្រាប់ សំដៅមកលើហើយក៏រត់គេចខ្លួនបាត់ទៅ។

យោងតាមការសន្និដ្ឋានពីសមត្ថកិច្ច បានឲ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ អាចជាករណីគំនុំ៕

ដោយ៖ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]