ភ្នំពេញ៖ តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កំពុងទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ប្រិយមិត្ត ពិសេសយុវវ័យ ។ ហើយថ្មីនេះៗ ក្រៅពីច្រៀង កញ្ញា ក៏មានមុខរបរលក់ផលិតផល ថែរក្សាសម្រស់នាំចូលពីបរទេស ទៀតផង។ 

ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» ម្នាក់នេះ កាន់តែមានភាព មមាញឹកខ្លាំង ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ  តាមរយៈ ការបង្ហាញវត្តមាននានា ក្នុងកម្មវិធី តូចធំជាច្រើន រាប់មិនអស់ ជាហេតុធ្វើឲ្យកញ្ញា រវល់សឹងរកពេលសម្រាកមិនបាន។

ប៉ុន្តែ ម្សិលមិញនេះ ពិសី បានទុកចោលការងារទាំងអស់ ដោយធ្វើដំណើរ ឆ្លងប្រទេស ដើម្បីដើរកម្សាន្ត សម្រាកលំហែអារម្មណ៍ ពិសេសនឹងបាន កាត់ស្ត្រេស ជាច្រើន ដែលមានកន្លងមក ។ នេះបើតាមអ្វីដែល ពិសី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន។

យ៉ាងណាមិញ បើទោះជាកញ្ញា មិនបានបញ្ជាក់ថាទៅប្រទេសណា ជាមួយអ្នកណា ក៏ពិតមែន តែគ្រប់គ្នាអាច មើលដឹងថា តារាស្រី រូបនេះ អាចនឹងចំណាយលុយមិនតិចនោះឡើយ សម្រាប់រាល់ការធ្វើដំណើរកម្សាន្តលើកនេះ៕

ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្ញា សុខ ពិសី
ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី
ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី
ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី
សារដែល កញ្ញា បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី