បរទេស៖ មនុស្សមួយចំនួន បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នឹងគ្នា ដោយមិនបានគិតទុកមុនថា នឹងមានថ្ងៃណាមួយ ដែលពួកគេចែកផ្លូវគ្នានោះទេ។ ជាក់ស្តែង ការលែងលះនៅតែជាបញ្ហាមួយដែលកើតមានជុំវិញពិភពលោក។

បើយោងតាមរបាយកាណ៍ចេញផ្សាយដោយ Psychological Association បានចង្អុលបង្ហាញថា ប្រមាណជា ៤០ ទៅ ៥០ ភាគរយ នៃគូស្វាមីភរិយា រស់នៅសហរដ្ឋអាមេរិកបានសម្រេចចិត្តលែងលះ បន្ទាប់ពីបានរួមរស់ជាមួយគ្នា។

ខាងក្រោមនេះ គឺជាមូលហេតុ ឬសញ្ញាទាំងប្រាំយ៉ាង ដែលបង្ហាញថាអំពីរឿងទាំងនេះ។ តាមដានទាំងអស់គ្នា!

១. រៀបការនៅវ័យក្មេងពេក និងយូរជ្រុល

ដោយផ្អែកលើការសិក្សាស្រាវជ្រាវមួយ ធ្វើឡើងពីសំណាក់លោកសាស្ត្រាចារ្យ Nicholas Wolfinger ប្រចាំសាកលវិទ្យាល័យ Utah ឲ្យដឹងថា គូស្នេហ៍ ដែលរៀបការនៅវ័យជំទង់ ឬនៅអាយុ ៣០ ឆ្នាំប្លាយ ប្រឈមមុខខ្ពស់នឹងការលែងលះ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា ពេលវេលាដ៏ល្អប្រសើរ ដែលគូស្នេហ៍គួរសម្រេចចិត្តរៀបការ គឺនៅពេលពួកគេឈានដល់វ័យ ២០ ឆ្នាំក្រាស់ទើបសមប្រកប។

រូបតំណាង

២. ស្វាមីគ្មានការងារពេញម៉ោងធ្វើ

ជាធម្មតា ស្វាមីត្រូវមនុស្សជាច្រើនយល់ឃើញថា ជាអ្នកដែលរកលុយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

យោងតាមការស្រាវជ្រាវមួយ ធ្វើឡើងនៅសាកលវិទ្យាល័យហាវឺដ បោះពុម្ពដោយ American Sociological Review បានបង្ហាញឲ្យដឹងថា អត្រានៃការលែងលះ (គិតចាប់ពីឆ្នាំ ១៩៧៥) មានរហូតដល់ទៅ ៣.៣ ភាគរយ បន្ទាប់ពីរៀបការបានមួយឆ្នាំ ប្រសិនបើស្វាមីគ្មានការងារពេញម៉ោងធ្វើទេនោះ។  

រូបតំណាង

៣. រៀនសូត្រមិនបានចប់ថ្នាក់វិទ្យាល័យ

ជាការពិតណាស់ កង្វះការអប់រំគឺជាកត្តាចម្បងមួយ ដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍​ ឈានទៅរកផ្លូវបញ្ចប់។ 

ផ្អែកតាមការស្ទង់មតិមួយបានបង្ហាញថា បុគ្គលទាំងឡាយណា ដែលទទួលបានការអប់រំខ្ពស់ គឺមានភាគរយស្តួចស្តើងទៅនឹងការលែងលះ បើប្រៀបធៀបនឹងបុគ្គលដទៃទៀត ដែលមិនបានបញ្ចប់ថ្នាក់វិទ្យាល័យ។ 

រូបតំណាង

៤. ធ្វើអាក្រក់ដាក់គ្នា

លោក John Gottman ជាអ្នកចិត្តសាស្ត្រមួយរូប ប្រចាំសាកលវិទ្យាល័យ Washington បានចង្អុលប្រាប់នូវអាកប្បករិយាទាំងបួនយ៉ាង ដែលអាចបណ្តាលឲ្យមានការលែងលះមានដូចជា៖ ការមើលងាយ  រិះគន់  យកត្រូវតែខ្លួនឯង  និងចរិតរឹងរូស។  

រូបតំណាង

៥. ផ្អែមល្ហែមពេកនៅគ្រាដំបូង

ជារឿងដ៏ល្អ ដែលគូស្វាមីភរិយា ចេះផ្អែមល្ហែមដាក់គ្នា បន្ទាប់ពីរៀបការបានថ្មីថ្មោង។ យ៉ាងណាមិញ បើពួកគេផ្អែមល្ហែមហើយ ពួកគេត្រូវធ្វើបែបនេះ ជាដរាប បើមិនដូច្នោះចំណងស្នេហ៍របស់ពួកគេអាចឈានទៅរកផ្លូវបញ្ចប់។

នាង Aviva Patz បាន​សរសេរ​ក្នុង​ទស្សនាវដ្ដី Psychology Today  ថា ការរក្សា​ភាព​ភាពផ្អែមល្ហែម​ស្អិតរមួតឲ្យនៅឋិតថេរ មិន​មែន​ជារឿងងាយ​ស្រួលឡើយ។ គូស្នេហ៍​អាច​ប្រឈម​នឹងការលែងលះ នៅ​ពេល​ដែលពួកគេ​អស់ចិត្តនឹងគ្នា និងមិនសូវ​ស្រលាញ់គ្នាខ្លាំងដូច​កាល​គ្រាដំបូង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]