ថៃ៖ នាពេលបច្ចុប្បន្ននេះ លោក Jame Jirayu  លោក Jame Ma លោក  Mario Maurer និងនាង Kimmy Kimberley គឺជាតារាសម្តែងដែលគេចាត់ទុកថា ជាតារាសម្តែងជួរមុខប្រចាំប្រទេសថៃ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រច្រើន។

ដោយឡែក បើទោះបីជាពួកគេ ជាកំពូលតារាសម្តែងលំដាប់ប្រទេសក៏ពិតមែន ប៉ុន្តែមិននឹកស្មានថា ពួកគេក៏មានតារាក្នុងដួងចិត្ត ដែលពួកគេចូលចិត្តនិងស្រលាញ់ដូចគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង៤ថែមទាំងហ៊ានបោះសម្តីថា តារាក្នុងចិត្តរបស់ពួកគេទាំងនោះ គឺមានសម្រស់ស្រស់ស្អាតនិង សង្ហាខ្លាំងនៅក្នុងភ្នែក របស់ពួកគេថែមទៀតផង។

ក្នុងនោះដែរ សម្រាប់ Jame Jirayu តារាដែលលោកគិតថា ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ដែលលោកមិនធ្លាប់ជួបពីមុនមកនោះ គឺ តារាសម្តែងស្រីឈ្មោះ Toey Jarinpohn

Jame Jirayu
Toey Jarinpohn

ឯចំណែក កញ្ញា Kimmy Kimberley វិញ តារាដែលនាងគិតថាស្រស់ស្អាតជាងគេបង្អស់នោះ គឺជាតារាសម្តែងស្រីឈ្មោះ Anne Thongprasom

Kimmy Kimberley
Anne Thongprasom

ចំពោះ Mario Maurer តារាដែលលោកគិតថាសង្ហាជាងគេនោះ គឺតារាសម្តែងប្រុសលោក Ananda Everingham។

Mario Maurer
Ananda Everingham

ចុងក្រោយ សម្រាប់ Jame Ma វិញតារាដែលលោកគិតថា ស្រស់ស្អាតខ្លាំងជាងគេក្នុង សង្គមសិល្បៈថៃ គឺតារាស្រី នាង Aum Patcharapa

Jame Ma
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]