ភ្នំពេញ៖ មួយរយៈកន្លងមក ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថាកញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងមួយរូបបានធ្លាក់ខ្លួនឈឺធ្ងន់ ដែលសឹងតែមិនអាចព្យាបាលបាន រួចក៏បញ្ជូនទៅព្យាបាលបន្តនៅប្រទេសជិតខាង។

ក្រោយពីត្រលប់មកព្យាបាលជំងឺវិញពេជ្រ ចរណៃ ក៏បានជាសះស្បើយ ស្ទើរតែទាំងស្រុង ដោយសារតែបានគ្រូពេទ្យមើលថែនាងបានយ៉ាងដិតដល់ ជាពិសេសនោះគឺលោកខៃ ប្រសិទ្ធ បានផ្តល់ប្រាក់ជួយសង្គ្រោះជីវិត និងអ្នកសិល្បៈច្រើនទៀត ទើបធ្វើឲ្យនាងអាចជាសះស្បើយបែបនេះ។

ជាការពិតណាស់ ក្រោយពីបានជាហើយ តារារូបស្រស់នេះ ក៏ចាប់ផ្តើមប្រកាសចូលសិល្បៈវិញភ្លាមៗ និងទទួលការសម្តែងតែម្តង។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងទឹកមុខយ៉ាងស្រស់ថ្លា នឹងការងារថ្មីរបស់នាង។

ក្រោយពីបានឃើញរូបភាព ជាមួយនឹងការងាររបស់នាង អ្នកគាំទ្រពិតជាសប្បាយរីករាយមែនទែន ដែលនាងបានចូលសិល្បៈវិញ ជាពិសេសបានជាសះស្បើយពីជំងឺ៕ 

កញ្ញា ពេជ្រ ចរណៃ នៅក្នុងកម្មវិធីមួយក្រោយបានជាសះស្បើយ

កញ្ញា ពេជ្រ ចរណៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ