ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែមករា ២០១៨ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីជួរមុខ មាស សុខសោភា។ ហើយនៅក្នុងនោះដែរ រូបនាង ក៏ត្រូវបានអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ បាននាំគ្នាធ្វើពិធី Surprise ថ្ងៃខួបកំណើតឱ្យយ៉ាងសប្បាយរីករាយ ពេញក្លឹបកម្សាន្តមួយកន្លែង។

ទន្ទឹមនឹងនេះតារាចម្រៀង មាស សុខសោភា ពិតជារំភើប និងរីករាយក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញហ្វេនៗដែលជាអ្នកគាំទ្រខ្លួន មកជប់លៀងអបអរសាទរក្នុងពិធីខួបកំណើតជាច្រើនបន្តបន្ទាប់គ្នាបែបនេះ។

ជាមួយគ្នានេះដែរ គេក៏ឃើញ មាស សុខសោភា មិនភ្លេចបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួននោះទេ ជាមួយនឹងឈុតពណ៌ខ្មៅបង្ហាញដើមទ្រូង នៅជិតអ្នកគាំទ្រជាច្រើននាក់ នៅក្នុងរាត្រីនោះដែរ៕

ទស្សនាកម្រងរូបភាព កាលពីក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀង មាស សុខសោភា ដូចខាងក្រោមនេះទាំងអស់គ្នា៖

Credit Page: Fabulous Star - តារាស្រីជួរមុខ

អ្នកនាង មាស សុុខសោភា ក្នុងរាត្រីថ្ងៃខួបកំណើតនៅក្លឹបកម្សាន្ត
អ្នកនាង មាស សុុខសោភា ក្នុងរាត្រីថ្ងៃខួបកំណើតនៅក្លឹបកម្សាន្ត
អ្នកនាង មាស សុុខសោភា ក្នុងរាត្រីថ្ងៃខួបកំណើតនៅក្លឹបកម្សាន្ត
អ្នកសិល្បៈចូលរួមធ្វើខួបកំណើតឱ្យអ្នកនាង មាស សុុខសោភា នៅក្លឹបកម្សាន្ត
អ្នកគាំទ្រធ្វើខួបកំណើតឱ្យអ្នកនាង មាស សុុខសោភា នៅក្លឹបកម្សាន្ត

អ្នកគាំទ្ររបស់អ្នកនាង មាស សុុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា