ភ្នំពេញ៖ ជាការពិតណាស់ ចាប់តាំងពីអតីត Freshie Girl លេខ១កញ្ញា ស៊ីន យូប៊ីន  បានប្រឡូកខ្លួនក្នុងវិស័យសិល្បៈមក គ្រប់គ្នា សង្កេតឃើញថា ការខិតខំប្រឹងប្រែងតស៊ូរបស់នាង គឺតែងតែទទួលបានលទ្ធផលល្អ រីឯកេរ្តិ៍ឈ្មោះក៏ចាប់ផ្តើមកើនឡើងជាលំដាប់ មកទល់បច្ចុប្បន្ននេះ។

អតីត Freshie Girl លេខ១កញ្ញា ស៊ីន យូប៊ីន បានទទួលពានរង្វាន់ តារាឆ្នើម

ជាក់ស្ដែង កាលពីថ្មីៗនេះតារាស្រី រូបស្រស់នេះក៏បាន ក្ដោបបានតំណែងជាពិធីការិនី ដំណើរការកម្មវិធី ស្វាមគន៍ លោក តារាសម្ដែងថៃលោក Weir Sukollawat មកបំពេញការងារ នៅប្រទេសខ្មែរ។

ប៉ុន្តែអ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ តួឯកស្រីក្នុងរឿង «តម្លៃស្នេហ៍» រូបនេះក៏បានបង្ហើបសម្តី យ៉ាងពិរោះជាភាសាថៃ  ឆ្លើយឆ្លង និងលោក Weir គ្មានទាក់សូម្បីមួយម៉ាត់។ នេះជាលើកទី១ហើយ ដែលទស្សនិកជន មិត្តអ្នកគាំទ្រ បានឃើញតារាសម្ដែងស្រី ស៊ីន យូប៊ិន និយាយថៃ បែបនេះ។

គួរបញ្ជាក់ផងដែរថា​ តារាសម្តែង ស៊ីន យូប៊ីន ជាតារាមួយរូប ដែលចេះនិយាយទាំងភាសាអង់គ្លេស និងភាសាថៃ យ៉ាងច្បាស់ ហើយក៏គ្មានអ្នកណាសូវដឹងទេថា នាងចេះភាសាច្រើន យ៉ាងដូច្នេះដែរ៕

ចង់ជ្រាបច្បាស់​ទស្សនាវីដេអូខាងក្រោម៖

អតីត Freshie Girl លេខ១កញ្ញា ស៊ីន យូប៊ីន
អតីត Freshie Girl លេខ១កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន និយាយថៃ ជាមួយតារាសម្ដែងថៃលោក Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន