ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពន្លកថ្មីរបស់ផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឈ ក៏ដូចជាកូនប្រុសរបស់កំពូលតារាចម្រៀង ដ៏ល្បីប្រចាំប្រទេស លោក ព្រាប សុវត្ថិ កំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ទូទាំងប្រទេសខ្លាំង ចាប់តាំងពីអ្នកទាំង៣ បានលេចមុខជាផ្លូវការ នៅក្នុងផលិតកម្មរស្មីហង្សមាសមកម្លេះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ បន្ទាប់ពីបានចេញមុខ ជាតារាចម្រៀងផ្លូវការរួចមក គេសង្កេតឃើញថា ពួកគេចាប់ផ្តើម មានការងារនៅក្នុងសិល្បៈជាបណ្តើរៗ ផងដែរ។ ហើយអ្វីដែលពិសេសនោះ ពួកគេក៏កំពុងតែត្រៀមខ្លួន កើបលុយលើឆាកតន្រ្តីធំៗ ជាមួយឪពុករបស់ខ្លូន ជាបណ្តើរៗថែមទៀតផង។

ទាំងនេះ ដោយផ្អែកលើហ្វេសប៊ុកផេករបស់ លោក សុវត្ថិ មុនីវណ្ណ បានបង្ហោះរូបជាមួយ និងCaption ថា៖ “ជួបជាមួយខ្ញុំបាទទាំងពីរ និងលោកពុករបស់ខ្ញុំ ក្នុងកម្មវិធី concert ខារ៉ាបាវ នៅខេត្តស្ទឹងត្រែង ថ្ងៃទី ៤ ខែ កុម្ភៈ ២០១៨”។

ទោះជាយ៉ាងណាក្តី បើទោះជាពួកគេកំពុងតែមានហាងឆេងសិល្បៈ បែបនេះក្តី ប៉ុន្តែ គេឃើញថា កូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ សេរីវុឌ្ឈ បែរជាអវត្តមានលើឆាកតន្រ្តីដ៏ពិសេសនោះទៅវិញ។ ក្នុងនោះដែរ ការខកខានសម្តែងរបស់លោក សុវត្ថិ សេរីវុឌ្ឈ ក៏ជាចម្ងល់មួយរបស់ មហាជនមួយចំនួន ដែលចង់ដឹងអំពីមូលហេតុនៃ ការខកខានរបស់គេដូចគ្នា៕

លោក សុវត្ថិ មុនីវណ្ណ​​ និង សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីវណ្ណ​​ និង សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីវណ្ណ ព្រាប សុវត្ថិ និង សុវត្ថិ មុនីនាគ
រូបដែលលោក សុវត្ថិ មុនីវណ្ណបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ