ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ដែលប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពីលោកបានផ្លាស់ប្តូរទ្រនំ ប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើង។

ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះកាន់តែមានភាពមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈ ពោលគឺតែងតែមានមុខក្នុងកម្មវិធីធំៗជានិច្ច ជាមួយនឹងចម្រៀងថ្មីៗ ទាក់ចិត្តយុវវ័យគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ គឺជាបុណ្យមាឃបូជា ដែលប្រជាជនភាគច្រើនតែងតែ ទៅវត្តដើម្បីសុំសេចក្តីសុខ នៅក្នុងនោះដែរ ក៏ឃើញមានតារាមួយចំនួនបានទៅវត្តដែរ ជាពិសេសគឺលោកខេមរៈ សិរីមន្តតែម្តង។

ជាការពិតណាស់ តារារូបស្រស់សង្ហា សម្លេងពិរោះរណ្តំរូបនេះ ទៅណាក៏ដោយក៏មានអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ស្វាគមន៍ និងរាក់ទាក់លោកយ៉ាងកក់ក្តៅ ជាមួយនឹងការថតរូប ។

កាលពីម្សិលមិញនេះ អ្នកគាំទ្រគ្រាន់តែឃើញតារារូបនេះ ក៏នាំគ្នាសុំថតរូបជាមួយយ៉ាងសប្បាយរីករាយ មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះហាក់ដូចជាមិនធុញទ្រាន់នោះទេ មានតែផ្តល់ស្នាមញញឹមទៅពួកគេបន្ថែមទៀត៕ 

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត ពេលទៅវត្តកាលពីម្សិលមិញ
លោក ខេមរៈ សិរីមន្ត ពេលទៅវត្តកាលពីម្សិលមិញ
លោក ខេមរៈ សិរីមន្ត ពេលទៅវត្តកាលពីម្សិលមិញ
លោក ខេមរៈ សិរីមន្ត ពេលទៅវត្តកាលពីម្សិលមិញ
អ្នកគាំទ្រលោកខេមរៈ សិរីមន្ត សុំថតរូបជាមួយ
អ្នកគាំទ្រលោកខេមរៈ សិរីមន្ត សុំថតរូបជាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត