ភ្នំពេញ៖ ធ្មេចបើកៗ ពិធីករល្បីល្បាញលោក ជា វណ្ណារិទ្ធ បានរៀបការជាមួយភរិយា អស់រយៈពេល ៥ ឆ្នាំមកហើយ និងទទួលបាននូវចំណងដៃស្នេហាជាកូនចំនួន២រូប។

ដោយនៅក្នុងនោះផងដែរលោក ជា វណ្ណារិទ្ធ បានផុសរូបប៉ុន្មានសន្លឹកនៅលើរូបភាពក្នុងហ្វេសប៊ុកខ្លួន បង្ហាញពីការគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ របស់ខ្លួន និងភរិយា ព្រមទាំងកូនប្រុសជាទីស្រលាញ់ ទាំងទឹកមុខញញឹមរីករាយ។ 

ហើយនៅក្នុងឆ្នាំនេះផងដែរលោក ជា វណ្ណារិទ្ធ រំលឹកគម្រប់ខួប៥ឆ្នាំ នៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាមញ្ញៗ និងពោរពេញទៅដោយសុភមង្គល ជាមួយនឹងកាដូធំៗ២របស់លោក គឺកូនបង និងកូនប្អូន ដែលកំពុងនៅក្នុងផ្ទៃនៅឡើយ។

ជាក់ស្តែងកាលពីយប់មិញនេះ លោកបានបង្ហោះរូបភាពនៅលើហ្វេសប៊ុកខ្លួន ព្រមទាំងប្រាប់ដូច្នេះថា៖

«ខួបអាពាហ៍ពិពាហ៍៥ឆ្នាំរបស់យើង នៅផ្ទះ ជាមួយកាដូពិសេសចំនួនពីរ គឺ ហ្វេម និង ហ្វែរ»។ 

ជាការពិតណាស់ កាដូសំខាន់បំផុតសម្រាប់ឪពុកម្តាយ គឺកូនប្រុសស្រី និងគ្រួសារដ៏ល្អមួយ ប្រកបទៅដោយភាពកក់ក្តៅ។ នេះជាអ្វីដែលឪពុកម្តាយគ្រប់រូបប៉ងប្រាថ្នា ដើម្បីបំពេញសុភមង្គលក្នុងគ្រួសារបានពេញលេញខ្លាំង លើសពីអ្វីៗទាំងអស់៕

ចុះប្រិយមិត្តវិញមានពាក្យអ្វីជូនពរលោក ជា វណ្ណារិទ្ធខ្លះនៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៥ឆ្នាំ? 

លោក ជា វណ្ណារិទ្ធ និងភរិយា​ ព្រមទាំងកូនប្រុស ក្នុងគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ
លោក ជា វណ្ណារិទ្ធ និងភរិយា​ ព្រមទាំងកូនប្រុស ក្នុងគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ
លោក ជា វណ្ណារិទ្ធ និងភរិយា​ ព្រមទាំងកូនប្រុស ក្នុងគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ
លោក ជា វណ្ណារិទ្ធ និងភរិយា​ ព្រមទាំងកូនប្រុស ក្នុងគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ
លោក ជា វណ្ណារិទ្ធ និងភរិយា​ ពេលទើបតែរៀបការដំបូង
លោក ជា វណ្ណារិទ្ធ និងភរិយា ព្រមទាំងកូនប្រុស បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ