ភ្នំពេញ៖  គ្រាន់តែចូលខែថ្មី ខែកុម្ភៈភ្លាម តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ បានបង្អួតរថយន្តទំនើប២គ្រឿងភ្លែត នៅក្នុងបណ្តាញសង្គមរបស់នាង។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានទិញរថយន្តប្រភេទធុនធំមួយ និងប្រភេទធុនតូច ដែលគិតពីតម្លៃ មិនមែនថោកនោះទេ ចូលទៅដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ព្រោះសុទ្ធតែស៊េរីទំនើប ទាំង២។

ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់កញ្ញា វ៉ាង ស្រីណូ ក៏មិនបានរៀបរាប់ពាក្យពេចន៍ អ្វីច្រើនដែរ​គ្រាន់តែ នាងបង្ហោះរូបរថយន្ត២គ្រឿង​ ដោយឃើញ មានការដាក់សែន ពីលើរថយន្តតែប៉ុណ្ណោះ។

ពិតជាមិនធម្មតាមែន ដែលតារាស្រីរូបនេះ មានសមត្ថភាពក្នុងការទិញរថយន្តប្រើប្រាស់ ម្តងសុទ្ធតែ២គ្រឿង ដែលតាមការពិតទៅ បច្ចុប្បន្នទីផ្សារការងារសិល្បៈរបស់នាង ក៏មិនសូវលេចធ្លោប៉ុន្មានទេ តែប្រហែលជា មុខជំនួញនាំផលិតផលពីប្រទេសក្រៅ មកលក់ក្នុងស្រុកខ្មែរ កាក់កប ទើបធ្វើឲ្យនាង មានភាពជោគជ័យ ក្នុងជីវិតយ៉ាងដូច្នេះ៕

តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
រថយន្តទំនើប របស់តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
រថយន្តទំនើប របស់តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
រថយន្តទំនើប របស់តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ
រថយន្តទំនើប របស់តារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ