ភ្នំពេញ៖ ជីវិតឯកជនរបស់គ្រួសារបងស្រី អតីតតារាស៊ិចស៊ី កញ្ញា ដេននី ក្វាន់ អ្នកនាង ចោម ច័ន្ទ ពិតជាសម្បូរមិនខ្វះចាយ មិនថាផ្ទះ ឡាន ឬសម្ភារៈប្រើប្រាស់ផ្សេងៗនោះទេ ជាហេតុធ្វើឲ្យគ្រប់គ្នា អត់ទ្រាំមិនសរសើរមិនបាន។

ដូចប្រិយមិត្តបានដឹងស្រាប់ហើយ ជារឿយៗ ម្ដាយ «នាងល្អហួស» រូបនេះតែងតែបង្ហោះពី ទិដ្ឋភាពទូទៅក្នុងផ្ទះ ដែលពោរពេញ គ្រឿងសង្ហារឹម ប្រភេទឈើ មានក្បាច់រចនា ស្រស់ស្អាត ឃើញគួរឲ្យចង់រស់នៅទៀតផង។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជន ពិសេសអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើ់លនោះ អ្នកនាង ក៏បានបង្ហោះរូបភាព ដែលខ្លួន ទើបតែទិញគ្រឿងសង្ហារឹម ជាច្រើន ថែមទាំងបន្ថែមសារមួយថា៖« ទេីបតែទិញល្ងាចមិញ​ ទុកដាក់មុខបន្ទប់ទឹកចូលចិត្តណាស់»

ហើយនេះជារឿងដែលមិននឹកស្មានដល់សោះថា បងស្រី ដេននី ក្វាន់ ពិតជាស្រលាញ់គ្រឿងសង្ហារឹម ប្រភេទឈើខ្លាំង សូម្បីតែបន្ទប់ទឹក ក៏អ្នកនាង តុបតែងជាមួយគ្រឿងឈើ ប្រណីត បែបនេះដែរ៕

ចុះប្រិយមិត្តអ្នកអាន ដទៃទៀតយល់យ៉ាងណាដែរ?

បងស្រី របស់កញ្ញា ដេននី ក្វាន់ អ្នកនាង ចោម ច័ន្ទ
បងស្រី របស់កញ្ញា ដេននី ក្វាន់ អ្នកនាង ចោម ច័ន្ទ
គ្រឿងសង្ហារឹម សុទ្ធតែប្រណីត សម្រាប់តុបតែងបន្ទប់ទឹក របស់អ្នកនាង ចោម ច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]