រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពេល​កញ្ញា​ឈិ​ន ម៉ា​និច្ច កំពុង​តែ​លូត​ឡើង​ប្រជាប្រិយភាព​ក្នុង​ពិភព​សិល្បៈ​ស្រាប់តែ​មាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា មាន​បុរស​ចង់បាន​រូប​នាង​ជា​គូ​អនាគត​ប្រសិនបើ​នាង​យល់ព្រម ។

ទស្សនិកជន​បាន​សរសើរ​ទឹកដម​សំឡេង​របស់​កញ្ញា​ឈិង ម៉ា​និច្ច ពីរោះ​ក្រអួន​ក្រអៅ​មិន​ចាញ់​អតីត​តារាចម្រៀង​ពៅ បញ្ញា​ពេជ្រ ទេ​។ តាម​អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ឱ្យ​ដឹង​កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទោះជា​ម៉ា​និច្ច មិនសូវ​មាន​បទ​ល្បី​ច្រើន​បន្តបន្ទាប់​គ្នា ដូច​តារា​ហង្ស​មាស ដទៃ​ទៀត​ក្តី តែ​តម្លៃ​ខ្លួន​នាង​មិន​ចាញ់​លោក​នី រតនា និង​រ៉េ​ត ស៊ូ​ហ្សា​ណា ទេ។ ថ្លៃ​ខ្លួន​នាង​ច្រៀង​មួយ​កម្មវិធី​ជាង​១​ពាន់​ដុល្លារ​ឯណោះ ។

កញ្ញា​ឈិន ម៉ា​និច្ច នឹង​បញ្ចេញ​ក្រុម​រាំ​អម​ផ្ទាល់ខ្លួន​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ថែម​ទៀត​នៅ​លើ​ឆាក​តន្ត្រី

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ កញ្ញា​ឈិន ម៉ា​និច្ច នឹង​បញ្ចេញ​ក្រុម​រាំ​អម​ផ្ទាល់ខ្លួន​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ថែម​ទៀត​នៅ​លើ​ឆាក​តន្ត្រី ម្យ៉ាង​ដើម្បី​ប្រជែង​ទីផ្សារ​រៀមច្បង​រួម​ផលិតកម្ម ។

អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ស្និទ្ធ​តារាចម្រៀង ឈិ​ន ម៉ា​និច្ច បាន​សរសើរ​ថា នាង និង​សង្សារ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​បុរស​នោះ​តាម​ការពារ​នាង​តាំងពី​មុន​ពេល​នាង​លើក​ពានរង្វាន់ Cambodian Idol ម្ល៉េះ មិនមែន​ទើបតែ​ស្រឡាញ់​ខ្លាំង​ពេល​ដែល​នាង​ល្បី​ទេ ។

នៅ​ក្នុង​ពេល​កញ្ញា​ឈិ​ន ម៉ា​និច្ច កំពុង​តែ​លូត​ឡើង​ប្រជាប្រិយភាព​ក្នុង​ពិភព​សិល្បៈ​ស្រាប់តែ​មាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា មាន​បុរស​ចង់បាន​រូប​នាង​ជា​គូ​អនាគត​

ដោយសារ​ឈិ​ន ម៉ា​និច្ច មាន​ប្រជាប្រិយភាព​លូត​ឡើង​ទៅ​មុខជា​លំដាប់​ទើប​អាពាហ៍​ពិពាហ៍​មិន​អាច​កើតឡើង​បាន ព្រោះ​នាង​ចង់​ក្រសោប​យក​ទីផ្សារ​ឱ្យ​ល្អ ប្រមូល​លុយ​សន្សំទុក​ដើម្បី​រៀប​ផែនការ​ឱ្យ​ប្រសើរ​តទៅ​ទៀត ។ ម្យ៉ាង​បើ​រៀប​ការ​គឺ​ត្រូវ​បាត់​ចំណូល​ច្រើន និង​ត្រូវ​ប៉ះពាល់​ផ្នែក​កសាង​កេរ្តិ៍ឈ្មោះ ព្រោះ​តារា​ស្រី​បើ​រៀប​ការ​ហើយ​ពិបាក​ទប់​ប្រជាប្រិយ​ឱ្យ​នឹង​ណាស់ ។

ឈិ​ន ម៉ា​និច្ច ដែល​សម្រេច​ក្តី​សុបិន​ក្លាយទៅជា​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស រួច​ផុត​ពី​ការ​ច្រៀង​តាម​បៀរ​ហ្គា​ដិ​ន

ឈិ​ន ម៉ា​និច្ច ដែល​សម្រេច​ក្តី​សុបិន​ក្លាយទៅជា​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស រួច​ផុត​ពី​ការ​ច្រៀង​តាម​បៀរ​ហ្គា​ដិ​ន នា​ពេល​រាត្រី​នោះ បាន​បណ្តុះបណ្តាល​ប្អូនប្រុស​ពៅ​របស់​នាង​ម្នាក់​ទៀត​ឱ្យ​ចូល​ច្រៀង​ដែរ គឺ​កុមារ​ឈិ​ន សីហា ។ ម៉ា​និច្ច និយាយ​ថា ប្អូនប្រុស​របស់​​នាង​មាន​ទេព​កោសល្យ​ល្អ អាច​ធ្វើ​ជា​អ្នកចម្រៀង​អាជីព​បាន​នា​ពេល​អនាគត ៕

ឈិ​ន ម៉ា​និច្ច មាន​ប្រជាប្រិយភាព​លូត​ឡើង​ទៅ​មុខជា​លំដាប់​ទើប​អាពាហ៍​ពិពាហ៍​មិន​អាច​កើតឡើង​បាន ព្រោះ​នាង​ចង់​ក្រសោប​យក​ទីផ្សារ​ឱ្យ​ល្អ ប្រមូល​លុយ​សន្សំទុក​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច