ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតូអង្គកាច កញ្ចនា ក្នុងរឿង «សិសិររដូវក្នុងបេះដូង» ដែលឈ្មោះពិតរបស់នាង គឺនូណា កំពុងតែទទួលបាន ការចាប់អារម្មណ៍ និងល្បីល្បាញកាន់តែខ្លាំង។

ចាប់តាំងពីពេល នាងបានចូលរួមសម្តែង ក្នុងរឿងភាគនេះមក សន្ទុះនៃប្រជាប្រិយភាពរបស់នាង កាន់តែខ្លាំងឡើង ដែលពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងទទួលបានការងារច្រើនលើសលប់។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺការងាររបស់នាង មិនមែនជា ការថតរឿងភាគនោះទេ តែសម្បូរទៅដោយ ថតស្ពតផលិតផល និង ចូលរួមកម្មវិធីនានា។

ការដែលទទួលបានការងារសិល្បៈសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ ក៏ព្រោះតែ នូណា បានមួយចប់ ទាំងទម្រង់មុខ និងរូបរាងខ្ពស់របស់នាង។ ហើយអ្វីដែលកាន់តែពិសេស គឺស្នាមញញឹម បង្កប់ទៅដោយមន្តស្នេហ៍យ៉ាងខ្លាំង ក៏ព្រោះតែ មានស្នាមខួចគួរឲ្យក្នាញ់របស់នាង៕

កញ្ចនាតូច
កញ្ចនាតូច
កញ្ចនាតូច ពេលថតស្ពត
កញ្ចនាតូច ពេលថតស្ពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា