ភ្នំពេញ៖ ជាទូទៅ ទស្សនិកជនតែងគិតថា តារានីមួយៗពួកគេប្រាកដជាមាន សាច់និងស្បែករលោងស្អាតហើយ ដោយតាមរយៈការទស្សនា តាមរយៈកញ្ចក់ទូរទស្សន៍កន្លងមក។ ប៉ុន្តែមិនថាយ៉ាងណា ក៏មិនមែនទាំងស្រុងនោះដែរ ដោយពេលខ្លះពួកគេ អាចជាលាបម្សៅក្រាស់ៗ ដើម្បីបិទបាំងស្នាមមុន ក៏ដូចជាស្លាកស្នាមនៅលើស្បែកជាដើម។

ជាក់ស្តែង ដូចជាកាលពីថ្មីៗនេះ តារាសម្តែងនិងជាពិធីការិនី កញ្ញា ថន លក្ខិណា បានទម្លាយពីស្បែកមុខពិតរបស់ខ្លួន តាមរយៈរូបថតមួយសន្លឹក ដែលនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

យ៉ាងណាមិញ នៅក្នុងរូបថតមួយសន្លឹកនេះ បានបង្ហាញឲ្យឃើញថា តារាស្រី ថន លក្ខិណា កំពុងតែគេងម៉ាស្សាមុខ  ជាមួយនឹងស្បែកមុខហ្ស៊ីន ដោយមិនមានការ Make-Up បន្តិចសោះឡើយ ដែលវារឹតតែអាចបង្ហាញ ឲ្យឃើញកាន់តែច្បាស់ ពីស្បែកមុខពិតរបស់នាង ថាមិនបានរលោង ដូចជាអ្នកទាំងអស់បានគិតឡើយ។

តួយ៉ាង សម្រាប់បញ្ហានេះអាចប្រហែលមកពីមួយរយៈនេះ នាងមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ទើបមិនសូវជាមានពេលវេលាគ្រប់គ្រាប់ ក្នុងការថែរក្សាសម្រស់ក៏ថាបានដែរ៕

តារាស្រី ថន​ លក្ខិណា
តារាស្រី ថន​ លក្ខិណា
តារាស្រី ថន​ លក្ខិណា
សាច់មុខពិតរបស់ ថន លក្ខិណា
សាច់មុខពិតរបស់ ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា