ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ ជាពិធីការិនី ដែលល្បីឈ្មោះខ្លាំងក្នុងពេលបច្ចុប្បន្ន មិនថានៅទីណាទេ តែងឃើញមុខនាងស្ទើរតែគ្រប់កម្មវិធី ទោះបីជាមានអាយុច្រើនទៅហើយក្តី ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាត មិនចាញ់អ្នកសិល្បៈជំនាន់ក្រោយៗប៉ុន្មាននោះទេ។

មួយរយៈពេលនេះ ឃើញថានាងរវល់ខ្លាំងមែនទែន មានការងារជាប់មិនដាច់សោះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនាង គង់ សុជាតិ កាន់តែស្រស់ស្អាតឡើង ពិធីការិនីរូបនេះនិយមនូវម៉ូតសម្លៀកបំពាក់ភាគច្រើន ជារ៉ូបទាន់សម័យ បែបសុភាព នារី និងមានភាពថ្លៃថ្នូរសាកសម សឹងគ្រប់កម្មវិធីតែម្ដង។

តែទោះជាយ៉ាងណា គេសង្កេតឃើញថា នាងដូចជាស្រកទម្ងន់ជាងមុន នេះបើមើលតាមរូបថតថ្មីៗដែលនាងបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុនក្នុងគណនី អុីនស្តារក្រាមរបស់នាង ដោយចង្កេះ និងដើមដៃរបស់នាង តូចជាងមុន។

ការប្រែប្រួលទម្ងន់បែបនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការចាប់អារម្មណ៍ ព្រោះថា អ្នកនាង កាន់តែស្គម កាន់តែស្រស់ស្អាត៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង គង់សុជាតិ
អ្នកនាង គង់សុជាតិ
អ្នកនាង គង់សុជាតិ
អ្នកនាង គង់សុជាតិ ក្នុងឈុតដែលមើលទៅឃើញស្គមជាងមុន
អ្នកនាង គង់សុជាតិ ក្នុងឈុតដែលមើលទៅឃើញស្គមជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ