(ភ្នំពេញ)៖ ប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹងទាំងព្រឹកព្រលឹម បន្ទាប់ពីមានបុគ្គលមួយចំនួន បានធ្វើការរិះគន់នាង ព្រោះតែរឿងទិញកាហ្វេ អស់តម្លៃ១០ដុល្លារ ហើយថតបង្ហោះលេង នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ។

អ្នកនាង ចន ច័ន្ទល័ក្ខណា បានប្រតិកម្ម ចំពោះការរិះគន់នោះថា «គិតទៅសម័យនេះ សម្បូរពួកប្រភេទមនុស្សខួរក្បាលប្លែក សម័យវិទ្យាសាស្ត្រជឿនលឿន អាចក្លន (ខ្លួន) មនុស្ស និងសត្វឲ្យកាន់តែឆ្លាត បែរជាចង់បកទៅរកជំនាន់មនុស្ស ដែលកើតចេញពីសត្វស្វាទៅវិញ។ ពេលចូលមើល profile គឺដឹងដល់ក្រយ៉ៅ បែបនេះគេហៅថា បំណាច់និងប្រឆាំងហើយ គឺប្រឆាំងងប់ងល់ផ្កាប់មុខ ងើបមិនរួច»។

តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តថា «ឲ្យតែអ្នកដែលមិនស្រប និងការពេញចិត្តរបស់ខ្លួន ទោះគេធ្វើអ្វីដែលជាជីវិតសាមញ្ញ របស់គេសោះ ក៏វារកទំនុកមកនិយាយដែរ គ្រាន់តែឯងទិញកាហ្វេ ហើយបង្ហោះ Facebook វាថាស្រីៗឥឡូវ មិនដូចពីមុនសោះ ជាពិសេសស្ត្រីខ្មែរ ចេះផឹកកាហ្វេដូចប្រុសដែរ ពីមុនផឹកទឹកទឹកកំសៀវដាំទេ ហើយឯងទិញកាហ្វេតែ៤កែវ តំលៃ១០ដុល្លារ វាថាមានខ្ទង់ចំណាយណាស់ យូរៗឯងមកជួយគាំទ្រហាងមិត្តភក្តិ ត្រឹម១០ដុល្លារ ក៏វាគិតថាឯងមានខ្ទង់ ចំណាយខ្លាំងដែរ!»។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយទៀតថា «ខ្ញុំក្រមែន តែត្រឹម ១០ដុល្លារ ដើម្បីជួយគាំទ្រហាងមិត្តភក្តិ ក៏វាមិនច្រើនពេកដែរ ព្រោះមនុស្សរស់នៅ លើដីក្រោមមេឃតែមួយ គឺត្រូវជួយគ្នាទៅវិញទៅមក មិនមែនចាំតែជាន់គ្នាទេ។ ខ្ញុំគិតថា ត្រឹមជួយទិញកាហ្វេពីហាងមិត្តភក្តិ តំលៃត្រឹម១០ដុល្លារ និង ជួយថតបង្ហោះផ្សព្វផ្សាយ ឲ្យមិត្តភក្តិដូចជាមិនអួតខ្លួនថា ជាអ្នកមានទេ ពិបាកដែរកង្កែបក្នុងអណ្តូង!»។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណ បានទៅហាងការហ្វេសរបស់ពិធីករលោក ហេរ៉ូ ដែលមានឈ្មោះថា «អារ៉ែង» ដើម្បីទិញកាហ្វេញ៉ាំ រួចនាងក៏បានបង្ហោះរូបភាព ភ្ជាប់ជាមួយការសរសេរថា «អើយថៅកែ អារ៉ែងកាហ្វេ-Areng Café បើកទ្វារឯងចង់ទិញកាហ្វេវើយ កៅឆាយមុនគេ ឲ្យហេងហេងណាពួកម៉ាក Hero Rich!»។ ប៉ុន្តែភ្លាមៗនោះ ក៏ស្រាប់តែមានការរិះគន់មកលើងនាងថា «ស្រីៗឥឡូវ មិនដូចពីមុនសោះ ជាពិសេសស្ត្រីខ្មែរ ចេះផឹកកាហ្វេដូចប្រុសដែរ!»៕

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា