ភ្នំពេញ៖ ពិធីការិនីចាស់វស្សា ប៉ុន្តែនៅតែទទួលបានប្រជាប្រិយភាពខ្លាំង អ្នកនាង គង់ សុជាតិ ទើបតែទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ គឺកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ជាមួយនឹងលោក ជា វិបុល ដែលមានឈ្មោះថា ជា សុជាតិនារី ហៅ ដូរី។

ជាក់ស្ដែង នាងតូចកំពូលសំណាងរូបនេះ តែងទទួលបានភាព កក់ក្ដៅពីអ្នកម៉ាក់លោក ប៉ា គេយ៉ាង ខ្លាំងគួរឲ្យច្រណែន ព្រោះមិនថា របស់របរប្រើប្រាស់ ឬសម្លៀកបំពាក់ក៏ គង់ សុជាតិ និង ជា វិបុល បានបំពេញជូនកូនស្រី មិនឲ្យខ្វះចន្លោះឡើយ។

លើសពីនេះ សូម្បីតែស្បែកជើង ដែលនាងតូច ដូរី ពាក់ជាប្រចាំថ្ងៃ ក៏ប្ដីប្រពន្ធ តារាទាំងពីរដួងនេះ ទិញជូនកូន សុទ្ធតែជារបស់ ប្រ៊េន និងមានម៉ាកល្បី នាំចូលពីក្រៅប្រទេស ផងដែរ។

ទង្វើនេះ ពិតជាបានបង្ហាញពីទំហំចិត្ត ស្រលាញ់ របស់ឪពុកម្ដាយ ដែលមានចំពោះកូនស្រី ដែលធ្វើឲ្យគ្រប់គ្នា កោតសរសើរ ពីសំណាង នាងតូចនេះ៕

កូនស្រី គង់ សុជាតិ នៅតូចប៉ុណ្ណឹងសោះ ប្រើសុទ្ធតែរបស់ប្រ៊េនៗ
កូនស្រី គង់ សុជាតិ នៅតូចប៉ុណ្ណឹងសោះ ប្រើសុទ្ធតែរបស់ប្រ៊េនៗ
កូនស្រី គង់ សុជាតិ នៅតូចប៉ុណ្ណឹងសោះ ប្រើសុទ្ធតែរបស់ប្រ៊េនៗ
ស្បែកជើង របស់កូនលោក ជា វិបុល និង គង់ សុជាតិ
ស្បែកជើង របស់កូនលោក ជា វិបុល និង គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល