ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដែលជាតួអង្គម្នាក់នៅក្នុងរឿង «ពស់កេងកង»នាងអិត ទទួលបានប្រជាប្រិយភាពខ្លាំងឡើង តាមរយៈបណ្តាអ្នកគាំទ្រ គឺប្អូនស្រី វ៉ាន់ វីតា

ជាការពិតណាស់ ក្រោយពីបានសម្តែងនៅក្នុងរឿងខាងលើនេះ ឃើញថាប្អូនស្រី មានប្រជាប្រិយភាព និងមានអ្នកស្គាល់ច្រើនជាងមុនគួឲ្យកត់សម្គាល់ រីឯការងារសិល្បៈវិញក៏រវល់មិនធម្មតាដែរ។

ក្រៅពីតារាវ័យក្មេងរូបនេះ ជាតារាសម្តែងបានយ៉ាងល្អ ឃើញថានាងក៏មានដុងជាអ្នកចម្រៀង ដែលបានច្រៀងចម្រៀងមួយបទធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរជាមួយនឹងទឹកដមរបស់នាង ។

នៅក្នុងនោះដែរ អ្នកគាំទ្រក៏លាន់មាត់ ថាប្អូនស្រីនៅក្មេងក៏ប៉ុន្តែអាចសម្តែង ថែមទាំងមានដុងច្រៀងបានយ៉ាងពិរោះ ធំបន្តិចទៀតប្រាកដជារកលុយបានច្រើន មិនចាញ់តារាធំៗមិនខាន បូករួមនឹងសម្រស់ស្រស់ស្អាតពីក្មេងផងនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ប្អូនស្រី វ៉ាន់ វីតា
ប្អូនស្រី វ៉ាន់ វីតា
ប្អូនស្រី វ៉ាន់ វីតា
ប្អូនស្រី វ៉ាន់ វីតា
ប្អូនស្រី វ៉ាន់ វីតា នៅក្នុងចម្រៀងដែលនាងច្រៀង
ប្អូនស្រី វ៉ាន់ វីតា នៅក្នុងចម្រៀងដែលនាងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]