ភ្នំពេញ៖ កូនប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ក្រោយពីបញ្ចេញចម្រៀងរួមគ្នា ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំង និងអ្នកទស្សនាយ៉ាងច្រើន ពេលនេះកូនៗរបស់លោក ក៏ចាប់ផ្តើម បង្ហើបសំនៀងទោលម្តងម្នាក់ ក៏ទទួលបានការគាំទ្រមិនតិចដែរ។

ជាក់ស្តែងកាលពីយប់មិញនេះ បទចម្រៀងរបស់កូនប្រុសច្បង សុវត្ថិ មុនីវណ្ណ ក៏បានចេញជាផ្លូវការ គឺជាបទចម្រៀងបែបមនោសចេតនា ដែលទទួលបានការកោតសរសើរពីមហាជនជាច្រើន។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងទំព័រហ្វេសប៊ុកមួយ បានបញ្ចេញសារទម្លាយពីចរិតរបស់ពួកគេ នៅក្នុងគេបានលើកឡើងថា «អ្វីដែលធ្វើឲ្យខ្ញុំ ស្រលាញ់ និង គាំទ្ររូបគាត់ ដោយសារតែ អត្តចរិតគាត់ ចេះគោរពចាស់ទុំ មិនចេះឆ្មើងឆ្មៃដូចតារាមួយចំនួន ហើយគាត់ក៏ជាមនុស្សទីពីរដែរ ដែលធ្វើឪ្យខ្ញុំចាប់ផ្ដើម ចេះស្រលាញ់ និង គាំទ្រសិល្បៈខ្មែរ *ចាប់ផ្ដើមពីលោកពូព្រាបសុវត្ថិ»។

តាមរយៈសារមួយនេះទើបដឹងថាគ្រួសារលោកព្រាប សុវត្ថិ ល្បីខ្លាំងដោយសារតែហេតុផលមួយនេះ ដែលលោកមិនចេះបញ្ចេញឬក គួរឲ្យគោរពស្រលាញ់៕ 

លោកសុវត្ថិ មុនីវណ្ណ
លោកសុវត្ថិ មុនីវណ្ណ
លោកសុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ