ភ្នំពេញ៖ សព្វថ្ងៃ បើទោះជាម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា បានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដោយសារការប្រលងក៏ពិតមែន ប៉ុន្តែបើតាមការសង្កេតរបស់អ្នកគាំទ្រ បានឲ្យដឹងថា ក្នុងចំណោមម្ចាស់ជ័យលាភី ប្រលងចម្រៀងទាំងអស់របស់ទូរទស្សន៍ហង្សមាស លោកគឺជាតារាម្នាក់ដែល មានប្រជាប្រិយភាពខ្លាំងជាងគេ ហើយពេលដែលលោកឡើងឆាកម្តងៗ ក៏ស៊ីថ្លៃជាងម្ចាស់ជ័យលាភីផ្សេងៗទៀតដែរ។

ដោយឡែក ស្របពេលដែលលោក ទទួលបានជោគជ័យនៅក្នុងការងារសិល្បៈ ស្រាប់តែនាពេលថ្មីៗនេះ ក្នុងហ្វេសប៊ុកផេករបស់លោក បានបង្ហោះរូបមួយសន្លឹកក្នុង សភាពសម្លៀកបំពាក់សាមញ្ញ អមជាមួយ Caption ដ៏កម្សត់ថា៖ “ខ្ញុំតែងតែរម្លឹកក៏ដូចជាប្រាប់ខ្លួនឯងរាល់ថ្ងៃថា ថ្ងៃណាមួយខ្ញុំនឹងមានគ្រប់យ៉ាង ទៅតាមអ្វីដែលខ្ញុំប្រាថ្នាជាក់ជាមិនខាន គ្រាន់តែថាមិនមែនថ្ងៃនេះប៉ុណ្ណោះ”។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រមិននឹកស្មានថា តារាសម្បុរស្រអែមរូបនេះ ហ៊ានបោះសម្តីនិយាយបែបនេះសោះ ព្រោះថា តាមការសង្កេតឃើញរបស់អ្នកគាំទ្រ បានឲ្យដឹងថា បន្ទាប់ពីលោកក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី១ រួចមក ជីវិតរបស់លោក បានផ្លាស់ប្តូរទាំងស្រុង ហើយលោកថែមទាំងជោគជ័យខ្លាំង ក្នុងវិថីសិល្បៈមួយនេះថែមទៀតផង ប៉ុន្តែលោក នី រតនា ពេលមកដល់ចំណុចនេះហើយ លោកបែរនៅតែគិតថាខ្លួនមិនទាន់ មានអ្វីតាមខ្លួនប្រាថ្នាទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

នី រតនា
នី រតនា
នី រតនា
រូបដែល នី រតនា បង្ហោះជាមួយ Caption ពិបាកចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា