ភ្នំពេញ៖ កញ្ញា វីរៈ និច ជាតារាចម្រៀងវ័យក្មេង ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែនាងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដោយសារមាន សម្លេងពិរោះ រូបសម្រស់ស្រស់ស្អាត ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

ក្រៅពីការងារសិល្បៈ នាងក៏មិនដែលបោះបង់ការសិក្សាចោលដែរ ឃើញថានិច ជាសិស្សឧស្សាហ៍ម្នាក់ បើសង្កេតមើលតាមអ្វីដែលនាងបាន បង្ហោះអាចឲ្យដឹងថានាងមករៀន ជាប្រចាំ។

ជាក់ស្ដែងកាលពីប៉ុន្មាននាទីមុននេះ នាងបានបង្ហោះនៅរូបថតមួយសន្លឹកក្នុងគណនី អុីនស្តារក្រាម ជាមួយពាក្យពេចន៍រៀបរាប់មួយចំនួនដែលមើលហើយអាចហួសចិត្ត ហើយអស់សំណើចនឹងនាង ក្នុងនោះនាងបានសរសេរថា « ខំងើបពីព្រលឹមជិះទៅអោយទាន់ម៉ោងរៀនដល់ទៅដល់មុខសាលាគេបិទខ្លោងទ្វាសាលាភ្លេចថាបុណ្យមាឃបូជា »។

ក្នុងនោះប្រិយមិត្តមួយចំនួន បានសរសើរនាងថា ខំរៀនដល់ថ្នាក់ជិះទៅសាលាទាំងភ្លេចគិតថា ជាថ្ងៃបុណ្យ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច និង​សារដែលនាងបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង