ភ្នំពេញ៖ តារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ទេព បូព្រឹក្ស កាន់តែទទួលបានការគាំទ្រ ពីសំណាក់យុវវ័យ នៅពេលដែលបទរបស់នាងចេញម្តងៗ តែងតែកន្រ្តាក់អារម្មណ៍ប្រិយមិត្តជានិច្ច។

ជាការពិតណាស់ ក្រោយតារារូបនេះ បានចាប់ដៃគូជាមួយប្រុសសង្ហា តារារ៉េប រួមទ្រនំជាមួយខ្លួន ឃើញថា នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង លើសពីនេះធ្វើឲ្យមហាជនជាច្រើនចង់ឲ្យពួកគេស្រលាញ់គ្នាទៀតផង។

ស្របពេលជាមួយនឹងការងារសិល្បៈ ដែលមានភាពមមាញឹកខ្លាំង ឃើញថាតារារូបនេះកាន់ទទួលបានភាពជោគជ័យមានលុយ ចាយមិនខ្វះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះ រូបភាពផ្ទះ ជាមួយនឹងទីធ្លាដ៏ធំ និងស្រស់ស្អាតយ៉ាងខ្លាំង។

ជាពិសេស សម្រាប់ថ្ងៃនេះ រូបនាង ក៏បានសូត្រមន្ត ឡើងផ្ទះថ្មី ជាមួយនឹង ក្រុមគ្រូសារ និង លោក ដេវីត ផ្ទាល់តែម្តង៕

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស និងដេវីត
ផ្ទះថ្មីរបស់កញ្ញា ទេព បូព្រឹក្ស
ផ្ទះថ្មីរបស់កញ្ញា ទេព បូព្រឹក្ស
ផ្ទះថ្មីរបស់កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស