បរទេស៖ បណ្តាញទំនាក់ទំនងសង្គមតែងតែផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់មនុស្សជាតិពោលគឺ ការទាក់ទងគ្នា ការកម្សាន្ត ក៏ដូចជាការតាមដានព័ត៌មាននានា ដែលបានកើតឡើងផងដែរ។ ដោយឡែក កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាស ថាខ្លួននឹងចាប់ផ្តើមបង្ហាញរឿងរ៉ាវព័ត៌មានក្នុងស្រុកនៅលើ News Feed ឲ្យបានច្រើនជាងមុន។

ការធ្វើបែបនេះគឺជាយុទ្ធនាការមួយ ដើម្បីបង្ហាញថាបណ្តាញសង្គមអាចផ្តល់ផលវិជ្ជមានទៅដល់ទាំងអ្នកប្រើប្រាស់ និងសង្គមជាតិ។ នាយកប្រតិបត្តិនិងសហស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រាប់ឲ្យដឹងថា៖ «ចាប់ពីថ្ងៃនេះតទៅ យើងនឹងបង្ហាញរឿងរ៉ាវព័ត៌មាននៅក្នុងស្រុករបស់អ្នក ឲ្យបានកាន់តែច្រើន។ ដូច្នេះបើសិនជាអ្នកបាន Follow អ្នកផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឬក៏មាននរណាម្នាក់ចែកចាយ (Share) រឿងរ៉ាវក្នុងស្រុករបស់អ្នក នោះអ្នកនឹងអាចឃើញវានៅផ្នែកខាងលើនៃ New Feed មិនខាន»។

គួរឲ្យដឹងដែរថា ការផ្តោតទៅលើព័ត៌មានក្នុងស្រុកនេះ កំពុងតែអនុវត្តចំពោះតែអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែផែនការមួយនេះ ក៏នឹងរីករាលដាលដល់ប្រទេសដទៃនៅចុងឆ្នាំនេះផងដែរ៕ 

ព័ត៌មាននានា នៅលើ Facebook
ព័ត៌មាននានា នៅលើ Facebook
លោក Mark Zuckerberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]