ភ្នំពេញ៖ តារាចម្រៀងរ៉េបរូបស្រស់សង្ហា ងួន ចាន់ដេវីត ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្នតារារូបនេះ តែកាន់តែមានភាពស្និទ្ធស្នាល ជាមួយនឹងស្រីស្អាត រួមទ្រនំជាមួយគ្នា កញ្ញាទេព បូព្រឹក្ស។

ក្រោយពីគេទាំងពីរបានចាប់ដៃគូជាមួយគ្នា ឃើញថាអ្នកទាំងពីរកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ស្របពេលជាមួយនឹងភាពជោគជ័យ នៅក្នុងវិស័យសិល្បៈនេះដែរ តារាចម្រៀងរ៉េប ដេវីត កាន់តែមានជីវិតប្រសើរជាងមុន។

ជាក់ស្តែងនៅក្នុងមួយរយៈចុងក្រោយនេះ ឃើញថា ដេវីត ទិញឡាន ផ្ទះ និងរបស់មានតម្លៃជាច្រើន តែពេលនេះ ក៏រឹតតែមិនធម្មតា គឺលោកទិញនាឡិកាមួយដែលមើលទៅដាំសុទ្ធតែត្បូង យ៉ាងស្អាត រីឯតម្លៃវិញក៏មិនណយដែរ ខ្ទង់រាប់ម៉ឺនដុល្លារ នេះបើតាមការបង្ហើប ពីម្ចាស់ហាង។

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ពិតជាកោតសរសើរនូវ អ្វីដែលលោកទទួលបាន ដោយការខំប្រឹង ទាំងកម្លាំង ញើសឈាមខ្លួន រហូតបានជោគជ័យយ៉ាងនេះ៕ 

ដេវីត និងទេព បូព្រឹក្ស
ដេវីត និងទេព បូព្រឹក្ស
ដេវីត ជាមួយនឹងនាឡិកាថ្មី
ដេវីត ជាមួយនឹងនាឡិកាថ្មី
នាឡិកាថ្មីរបស់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត