ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថ្មីៗនេះ នាយ ចឺម បានបញ្ជាក់ពីទំនាក់ទំនង ខ្លួន និងនាយក្ដី ថាមិនមែនជាគូស្នេហ៍នឹងគ្នានោះទេ គ្រាន់តែពួកគេបានស្បថថា ធ្វើជាបងប្អូនបង្កើតនឹងគ្នាតែប៉ុណ្ណោះ ដូច្នេះហើយទើបពួកគេ​ មានភាពស្និទ្ធស្នាល ជាមួយគ្នាខ្លាំងបែបនេះ ។

ជាក់ស្ដែងបន្ទាប់ពី លាតត្រដាងការពិត ឲ្យប្រិយមិត្ត អ្នកគាំទ្រ បានដឹងច្បាស់ មិនបានយូរប៉ុន្មានផង ស្រាប់តែយប់មិញនេះ នាយ ចឺម បានដឹកដៃ នាយ ក្តី ប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ ដែលអ្នកទាំងពីរ បានស្បថស្បែ យកគ្នា ជាបងប្អូនបង្កើត ។

អ្វីដែលគួរចាប់អារម្មណ៍នោះ កម្លោះសង្ហាទាំងពីរបាន ចំណាយលុយមិនតិចនោះទេ សម្រាប់ពិធីមួយនេះ ដោយមានការរៀបចំ យ៉ាងយកចិត្តទុកដាក់ មិនថា រោងពិធី ឬឆាកតន្រ្តី ជាពិសេសពួកគេ ក៏មិនភ្លេចអញ្ជើញភ្ញៀវ កិត្តិយស និង មិត្តអ្នកសិល្បៈ ចាស់ក្មេង ជាច្រើនទៀតផង។

ជាងនេះទៅទៀត ស្នាមញញឹម នៃបងប្អូនមួយគូនេះ បានធ្វើឲ្យទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំង រហូតដល់ថ្នាក់ចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីបង្កើតកម្មវិធី ដ៏មានន័យមួយនេះ ហើយជាពិសេស រៀបចំដូចជាមង្គលការទៅហើយ៕

ជ្រាបច្បាស់ទស្សនា វីដេអូខាងក្រោម៖

ទិដ្ឋភាព ក្នុងពិធី គម្រប់ខួបស្បថស្បែ ជាបងប្អូនបង្កើតរបស់នាយ ចឺម និងនាយ ក្ដី

នាយ ចឺម និងនាយ ក្ដី
នាយ ចឺម និងនាយ ក្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម