ភ្នំពេញ៖ កាលពីយប់មិញនេះ រឿងភាគដែលកំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំង របស់ទូរទស្សន៍ហង្សមាស រឿង «សិសិររដូវក្នុងបេះដូង» បានដល់ភាគបញ្ចប់ហើយ។

ក្នុងនោះដែរ នៅក្នុងភាគបញ្ចប់នេះ តួឯកស្រីដែលសម្តែងដោយ អ្នកនាង សុគន្ធ និសា ត្រូវបានស្លាប់ នៅក្បែរឆ្នេរសមុទ្រ ដែលធ្វើឲ្យទស្សនិកជនដែលជាអ្នកតាមដានរឿងនេះ ទប់ទឹកភ្នែកមិនបាន យំតាមស្ទើរតែគ្រប់គ្នា។

ដោយឡែក បន្ទាប់ពីរឿង «សិសិររដូវក្នុងបេះដូង» ចប់មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមាន គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបអ្នកនាង សុគន្ធ និសា ដេកឈឺក្នុងបន្ទប់ពេទ្យ ហើយចុចទូរស័ព្ទធ្វើមិនដឹង ដោយដាក់ Caption ថា៖ “ម្នាក់ៗចេះនាំគ្នាចាញ់បោកបងលីនី យំសោកអីគាត់ដេកលេងទូរស័ព្ទធ្វើមិនដឹង”។

យ៉ាងណាមិញ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម ឃើញរូបជាមួយ Caption បែបនេះហើយ បែរជាធ្វើឲ្យពួកគេ ទប់សំណើចមិនបាន ព្រោះថាក្នុងរឿង លីនី ពិតជាកម្សត់ខ្លាំងណាស់ តែមិននឹកស្មាននៅក្រោយឆាក នាងពិតជាគួរឲ្យអស់សំណើចបែបនេះទេ៕ 

ឈុតក្នុងរឿង «សិសិររដូវក្នុងបេះដូង»
ឈុតក្នុងរឿង «សិសិររដូវក្នុងបេះដូង»
ឈុតក្រោយឆាក ដែលធ្វើឲ្យទស្សនិកជនទប់សំណើចមិនបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា