រាជធានី​ភ្នំពេញ ៖ ក្រោយ​រលត់​ភ្លើង​ស្នេហ៍​ជាមួយ​ពេជ្រ សោភា មក តារាចម្រៀង​ដេ​វីត លេចឮ​សាង​ស្នេហ៍​ជាមួយ​ទេព បូ​ព្រឹក្ស ។ មហាជន​សុទ្ធតែ​បានដឹង​ថា ​ក្រោយ​ពេល​លោក​ងួ​ន ចាន់​ដេ​វីត បញ្ចប់​ភាព​ជា​ដៃគូ​ចម្រៀង​ជាមួយ​ពេជ្រ សោភា មក​ក៏​ចាប់​ដៃគូ​ថ្មី​ជាមួយ​ទេព បូ​ព្រឹក្ស វិញ ។ គូ​ចម្រៀង​ថ្មី​នេះ​ស្និទ្ធស្នាល​ខ្លាំង​មិនធម្មតា​ឡើយ ។ ពេល​ច្រៀង​នៅ​លើ​ឆាក​តែងតែ​បញ្ចូល​អារម្មណ៍​ផ្អែមល្ហែម​ដាក់​គ្នា​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ។

តារាចម្រៀង​ដេ​វីត លេចឮ​សាង​ស្នេហ៍​ជាមួយ​ទេព បូ​ព្រឹក្ស

តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស និង​លោក​ងួ​ន ចាន់​ដេ​វីត បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​បែប​​គូស្នេហ៍​មាន​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​តារា​ប្រុស​រូប​នេះ​កាត់​ផ្តាច់​ភាព​ជា​ដៃគូ​សិល្បៈ​ជាមួយ​ពេជ្រ សោភា មក​ម្ល៉េះ ។ មក​ដល់​ដើម​ឆ្នាំ​២០១៨​នេះ អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ឡើង រហូត​ទេព បូ​ព្រឹក្ស មាន​សិ​ទិ្ធ​ចាត់ចែង​រាល់​ការងារ​ឱ្យ​ងួ​ន ចាន់​ដេ​វីត ថែម​ទៀត​ផង ។ រូបភាព​នេះ​ហើយ ដែល​គេ​យល់​ថា អ្នក​ទាំង​ពីរ​កាន់តែ​មាន​លក្ខណៈ​ដូច​ជា​ប្តី​ប្រពន្ធ ។ ការ​លេចឮ​រឿង​នេះ​កាន់តែ​រីក​សាយ ដោយ​មិនដឹង​ថា​ពួក​គេ​ចង់​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល ឬ​ក៏​ស្រឡាញ់​គ្នា​មែនទែន​ទេ ។ បើ​បែប​នោះ​មែន​បុរស​ទាំងឡាយ​ដែល​មានចិត្ត​ស្រឡាញ់​ទេព បូ​ព្រឹក្ស ជា​ខកចិត្ត​ដ្បិត​បេះដូង​នាង​ត្រូវ​ធ្លាក់​លើ​កំលោះ​ដេ​វីត​បាត់​ទៅ​ហើយ ។

តារាចម្រៀង​ដេ​វីត លេចឮ​សាង​ស្នេហ៍​ជាមួយ​ទេព បូ​ព្រឹក្ស

ដោយឡែក​សម្រាប់​ព័ត៌មាន​ចុង​ក្រោយ ដែល​ទម្លាយ​ចេញពី​អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ឱ្យ​ដឹង​ថា វា​គឺជា​ការណ៍​ពិត ព្រោះ​ទេព បូ​ព្រឹក្ស បាន​ក្លាយជា​អ្នក​ចាត់ចែង​រាល់​ការងារ​របស់​លោក​ងួ​ន ចាន់​ដេ​វីត ពិតប្រាកដ​មែន ។ រាល់​ការ​ទាក់ទង​តារា​ប្រុស​រូប​នេះ​ឲ្យ​ចូល​រួម​ច្រៀង​ក្នុង​កម្មវិធី​អ្វីមួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក គឺ​ស្រី​ស្អាត​ទេព បូ​ព្រឹក្ស ជា​អ្នក​ចាត់ចែង​ទាំងស្រុង ។

គូ​ចម្រៀង​ថ្មី​នេះ​ស្និទ្ធស្នាល​ខ្លាំង​មិនធម្មតា​ឡើយ

តារាចម្រៀង​ទាំង​២​ក្រោយ​ចាប់​ដៃគូ​គ្នា​មក គឺ​សម្បូរ​កម្មវិធី​សម្តែង​ជាមួយ​គ្នា ទាំង​ច្រៀង​តាម​ទូរទស្សន៍ ច្រៀង​តាម​ខេត្ត​ស្ទើរតែ​គ្រប់​តំបន់​។ នេះ​មិន​ទាន់​គិត​រឿង​ថតរូប​ឲ្យ​សម្អាងការ​ដែល​ពួក​គេ​តែង​ជា​កូនកំលោះ​ក្រមុំ​នោះ​ទៀត​ផង ។

តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស និង​លោក​ងួ​ន ចាន់​ដេ​វីត បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​បែប​​គូស្នេហ៍​មាន​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ

ការ​បង្ហាញ​ភាព​ដូច​ជា​ប្តី​ប្រពន្ធ រវាង​តារាចម្រៀង​ងួ​ន ចាន់​ដេ​វីត និង​ទេព បូ​ព្រឹក្ស គឺ​ចាប់​តាំងពី​លោក​ងួ​ន ចាន់​ដេ​វីត បាន​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ហើយ​លោក​បាន​ប្រកាស​​ថា «​រាល់​ការ​ទាក់ទង​ការងារ​ជាមួយ​លោក​សូម​ទាក់ទង​ទៅ​កញ្ញា​ទេព បូ​ព្រឹក្ស ក៏​ដូច​ជា​ជួប​លោក​ផ្ទាល់​ផង​ដែរ​» ៕

តារាចម្រៀង​ទេព បូ​ព្រឹក្ស
តារាចម្រៀង​ដេ​វីត លេចឮ​សាង​ស្នេហ៍​ជាមួយ​ទេព បូ​ព្រឹក្ស
តារាចម្រៀង​ទេព បូ​ព្រឹក្ស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស