ភ្នំពេញ៖ តារាចម្រៀងទើបរះថ្មីក្នុងផលិតកម្មរស្មីហង្សមាស គឺកូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីពួកគេ បានចេញបទថ្មីដ៏ពិរោះរបស់ខ្លួន។ 

ដោយឡែកមុននេះបន្តិច កម្លោះសង្ហា ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ នោះគឺ លោក សុវត្ថិ មុនីវណ្ណ ក៏បានបញ្ចេញបទចម្រៀងទោលថ្មីលើក ដំបូងរបស់ខ្លួនលើបណ្ដាញសង្គម ដែលមានចំណងជើងថា «ហេតុអ្វីចាកចោលបង?»

អ្វីដែលចាប់អារម្មណ៍ ចំពោះទឹកដមសម្លេង ក្នុង ការដោយការបកស្រាយ បទថ្មីមួយនេះ ពិតជាពិរោះ រីឯអត្ថន័យក៏មានន័យចាក់ដោតបេះដូងយុវវ័យយើងខ្លាំងតែម្ដង។ 

ជាក់ស្ដែង ទើបចូលប្រឡូក សិល្បៈមិនបានប៉ុន្មាន កូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាទទួលបានការមើលថែយ៉ាងកក់ក្ដៅពី ខាងផលិតកម្ម ព្រោះតែម្សិលមិញនេះ កូនទី២របស់ លោក ក៏ទើបចេញបទថ្មី លើកដំបូង ដូចគ្នាដែរ៕

តោះ មកស្តាប់បទថ្មីរបស់ លោក សុវត្ថិ មុនីវណ្ណ ទាំងអស់គ្នា ៖

បទទោលដំបូងរបស់ កូនប្រុសច្បង ព្រាប សុុវត្ថិ
កូនប្រុសច្បង ព្រាប សុុវត្ថិ លោក សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ