ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងស្រី សុគន្ធ និសា មានក្រុមគ្រួសារក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែល្បីល្បាញ និងចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដដែល។ ជាក់ស្តែង មួយរយៈចុងក្រោយនេះ រូបនាង រវល់ស្ទើរតែ រកពេលសម្រាកគ្មាន ដោយឧស្សាហ៍ឡើងច្រៀង នៅលើឆាក នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តនានា។

អ្វីដែលចាប់អារម្មណ៍ជាងនេះ ក្រៅពីចប់ការងារ គឺនៅខាងក្រោយឆាក នាងតែងព្យាយាមរកអ្វីមួយ ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្រាល និងស្រស់ស្រាយ។ ក្នុងនោះដែរ នាងក៏បានលេងហ្គេម នៅតាមទូរស័ព្ទ យ៉ាងសាមញ្ញបំផុត ជាមួយនឹងទឹកមុខ រីករាយ និងគួរឲ្យស្រលាញ់។

មិននឹកស្មានថា សុគន្ធ និសា ជាតារាស្ងៀមស្ងាត់ និងសុភាព ក៏ចេះលេងហ្គេម ក្រៅពី សម្រាកការងារសិល្បៈ ហើយជាពិសេស ហ្គេមរបស់នាង ជាហ្គេមក្មេងៗលេងតែប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា វាជាវិធីមួយ​សម្រាប់ តារាស្រីរូបនេះ ក្នុងការបំបាត់ភាពហត់នឿយ និងអស់កម្លាំង នៅក្នុងអាជីពជាអ្នកចម្រៀង៕

តោះទស្សនាសកម្មភាព របស់នាង ខណៈលេងហ្គេមទាំងអស់គ្នា៖ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា