ជាឱកាសដ៏ពិសេសសម្រាប់អ្នកដែលកំពុងប្រើប្រាស់រថយន្តម៉ាក TOYOTA & LEXUS ពីព្រោះថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្នែកសេវាកម្ម បានផ្តល់ការបញ្ចុះតម្លៃពិសេស ១០% - ៣០% សម្រាប់សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន) ជួសជុលទូទៅ និងផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធនាឱកាសបុណ្យចូលឆ្នាំចិន និងទិវានៃក្តីស្រលាញ់ ហើយកម្មវិធីនេះនឹងបញ្ចប់នៅដំណាច់ ខែកុម្ភៈ ឆ្នាំ២០១៨។ 

ការបញ្ចុះតម្លៃពិសេស ១០% - ៣០% សម្រាប់សេវាកម្មថែទាំរថយន្ត

បន្ថែមពីលើការបញ្ចុះតម្លៃដ៏ពិសេសនេះ ក្រុមហ៊ុនក៏នៅមានកម្មវិធី ចែករំឡែកក្តីស្រលាញ់ ទៅដល់អតិថិជនដែលបាននាំយករថយន្តមកធ្វើសេវាកម្មថែទាំនៅទីតាំងក្នុងរាជធានីភ្នំពេញ ចំពោះថ្ងៃចុងសប្តាហ៍ (សៅរ៍ - អាទិត្យ) អតិថិជននឹងទទួលបាន ប័ណ្ណត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ មួយសន្លឹកសម្រាប់ពិនិត្យរថយន្តមនុស្សជាទីស្រលាញ់របស់ពួកគាត់ផងដែរ។  

ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន តូយ៉ូតា

លោក ដោ ទិវា ប្រធានផ្នែកសេវាកម្មអតិថិជនបានបញ្ជាក់ថា៖

ដោយសារតែមានកំណើននៃការគាំទ្រ ក៏ដូចជាការសំណូមពរពីអតិថិជនជាច្រើន ឥឡូវនេះក្រុមហ៊ុននឹងបើកដំណើរការទទួលធ្វើសេវាកម្មថែទាំរថយន្ត និងជួសជុលទូទៅពេញមួយសប្តាហ៍ (ច័ន្ទ - អាទិត្យ)។ ក្នុងឱកាសនេះផងដែរ អតិថិជនក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៣០% ហើយលើសពីនេះទៅទៀត អតិថិជនដែលនាំយករថយន្តមកធ្វើសេវាកម្មថែទាំនៅថ្ងៃចុងសប្តាហ៍ នៅតាមបណ្តាសាខាទាំង៣នៅភ្នំពេញនឹងទទួលបានប័ណ្ណត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃមួយសន្លឹកសម្រាប់ពិនិត្យរថយន្តមនុស្សជាស្រលាញ់របស់ពួកគាត់មុនការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិន និងទិវានៃក្តីស្រលាញ់ដែលនឹងមកដល់ឆាប់ៗនេះ។
ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន តូយ៉ូតា

សព្វថ្ងៃនេះ យានដ្ឋាន TOYOTA ជាយានដ្ឋានតែមួយគត់ ដែលមានស្តង់ដារ១០០% តាមបទដ្ឋានបច្ចេកទេសរបស់ TOYOTA ជប៉ុន ដែលផ្តល់សេវាកម្មថែទាំ ជួសជុលទូទៅ តោន និងបាញ់ថ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។ យានដ្ឋាននេះមាន៥ទីតាំងទូទាំងប្រទេស៖ ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង២ទីតាំងនៅតាមបណ្តាខេត្ត។  

ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន តូយ៉ូតា

ព័ត៌មានលំអិត សូមទាក់ទង៖ - ទូរស័ព្ទ ០១៧ ២២២ ៨៥៧ / ០១៧ ៦៦៦ ១៦៩ / ០១៧ ៣៣៣ ៧១៩ - ផេកហ្វេសប៊ុកToyota Cambodia After Sales Service - វិបសាយ www.toyota.com.kh៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]