ជារៀងរាល់ថ្ងៃមាន ស្រ្តីមិនតិចជាងរាប់លាននាក់ទេ ដែលជួបប្រទះនឹងបញ្ហា ឡើងទំងន់ ដែលធ្វើឲ្យបាត់បង់ នូវរូបសំរស់ដ៏ស្រស់ស្អាតនិង ភាពទាក់ទាញថែមទៀតផង។

ដូច្នេះយើងខ្ញុំ សូមណែនាំប្រាប់ នូវវិធីសាស្រ្តដែលធ្វើ ឲ្យប្រិយមិត្តអ្នកអាន សម្រកទំងន់បាន យ៉ាងឆាប់រហ័ស ហើយនឹង មានរាងស្រស់ស្អាត ផងដែរ។ នោះគឺការ ញ៉ាំអាហារបំប៉ន បន្លែផ្លែឈើ បន្លែក្រៀម និងភេសជ្ជៈ ដែលមាន វីតាមីនជំនួយ ដល់ការបំរុងរាងកាយ ស្បែក និងកាត់បន្ថយភាពធាត់ បានយ៉ាងល្អ។ អាហារទាំងនោះមាន( អង្ករសម្រូប ត្រីសូម៉ុង ស៊ុត )។ រីឯបន្លែមាន ( ខាត់ណា ស្ពៃខៀវ សាឡាត់ ប៉េងប៉ោះ ការ៉ុត ដំឡូងបារាំង ) ។ចំនែកផ្លែឈើវិញមាន ( ប៉ោម ក្រូច ចេក ទំពាំងបាយជូរ សារី ប្លូបែរី (Blueberries) ឈើរី (Cherry) និងផ្លែប័រ (Avocados)។ ចំពោះបន្លែក្រៀមមាន ( សណ្តែកក្រហម ស្រូវសាឡី សណ្តែកខៀវ ) ហើយនិងទឹកមាន ( ទឹកដោះគោ តែបៃតង និង ទឹកដោះគោជូរ ) ។ ល ។

ជាបព្ចាប់យើងខ្ញុំសូមឲ្យ ប្រិយមិត្តប្រើនៅវិធីសាស្រ្តដែល យើងបានរៀបរាប់នៅខាងលើនេះ ជឿជាក់ថានឹងមាន លទ្ធផលដល់ការសម្រកទំងន់ និងស្បែកស្រស់ស្អាត ជាក់ជាមិនខាន។

តើប្រិយមិត្តចង់សាកល្បងនូវវិធីសាស្រ្តទាំងអស់នេះដែររឺទេ?

សូមមើលរូបភាពអាហារទាំងនេះទាំងអស់គ្នា៖

 

 កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]