(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខមួយរយៈ ពីសកម្មភាពការងារមនុស្សធម៌ និងវត្តមានសម្តែងសិល្បៈ ព្រោះមមាញឹក និងអាជីពបើកមុខជំនួញផ្ទាល់ខ្លួន កញ្ញា ហង្ស ម៉ារីនី ពេលនេះបានផ្តើមបង្ហាញ សកម្មភាពជាថ្មី តាមរយៈការធ្វើទានដល់ចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋមានជីវភាព ខ្វះខាតជាដើម។ ជាក់ស្តែងកាលពីថ្មីៗនេះ តារាស្រីរាងមាន់ចែ កញ្ញា ហង្ស ម៉ារីនី បានបន្តសកម្មភាពមនុស្សធម៌ ដោយនាងបានបង្កើតកម្មវិធីមនុស្សធម៌ ដែលមានឈ្មោះថា «ស្នាមញញឹម និងភាពកក់ក្តៅ ជូនប្រជាជនខ្វះខាត» ដែលកម្មវិធីនេះ បានអញ្ចើញមនុស្សចូលរួម មានប្រមាណជា៤០០នាក់ ទទួលអំណោយ និងថវិកាខ្លះៗពីក្រុមការងាររបស់ខ្លួន។

កញ្ញា ហង្ស ម៉ារីនី បានបញ្ជាក់ថា «ថ្ងៃសៅរ៍ទី២៧ ខែមករា ឆ្នាំ២០១៨ យើងខ្ញុំទាំងអស់គ្នា បានរួមមតិ បង្កើតកម្មវិធីសប្បុរសធម៌១ ដែលមានឈ្មោះថា «ស្នាមញញឹម និងភាពកក់ក្តៅ ជូនប្រជាជនខ្វះខាត»។

តារាស្រីកញ្ញា ហង្ស ម៉ារីនី បានបន្តថា «កម្មវិធីនេះដំណើរការទៅបានយ៉ាងរលូន ក៏អាស្រ័យលើបងៗក្រុមការងារ ទាំងអស់គ្នាស្ម័គ្រចិត្តជួយ ទាំងកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ និងជាពិសេស គឺអាស្រ័យលើបងប្អូន ម្ចាស់ឧបត្ថមធំៗមួយចំនួន។ នាងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូន ដែលបានឧបត្តមក្នុងកម្មវិធី ស្នាមញញឹម និងភាពកក់ក្ដៅ»។

«នាងខ្ញុំ ហង្ស ម៉ារីនី តំណាងឲ្យលោកតាស៊ីក្លូ និងលោកតាលោកយាយ ប្រជាជនខ្វះខាត ទាំងអស់ជាង៤០០នាក់ ក៏ដូចជាតំណាងប្រធានក្រុម «មូលនិធិ កម្ពុជា» សូមអរគុណ និងសូមជូនពរម្ចាស់ឧបត្ថម និងបងប្អូនបណ្តាស្ម័គ្រចិត្ត និងក្រុមការងារទាំងអស់ សូមជួបតែសំណាងល្អសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់ សូមអរគុណណាស់ អរគុណនូវទឹកចិត្តដ៏កម្ររកបាន!»៕

ហង្ស ម៉ារីនី ​បង្កើត​កម្មវិធី​ មនុស្សធម៌​​ស្នាមញញឹម ​និង​ភាព​កក់ក្តៅ ជួយ​ដល់អ្នក​មានជីវភាព​ខ្វះខាត
ហង្ស ម៉ារីនី ​បង្កើត​កម្មវិធី​ មនុស្សធម៌​​ស្នាមញញឹម ​និង​ភាព​កក់ក្តៅ ជួយ​ដល់អ្នក​មានជីវភាព​ខ្វះខាត
ហង្ស ម៉ារីនី ​បង្កើត​កម្មវិធី​ មនុស្សធម៌​​ស្នាមញញឹម ​និង​ភាព​កក់ក្តៅ ជួយ​ដល់អ្នក​មានជីវភាព​ខ្វះខាត
ហង្ស ម៉ារីនី ​បង្កើត​កម្មវិធី​ មនុស្សធម៌​​ស្នាមញញឹម ​និង​ភាព​កក់ក្តៅ ជួយ​ដល់អ្នក​មានជីវភាព​ខ្វះខាត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី