ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ សាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក បានសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាព លោកជំទាវ​បណ្ឌិត​ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ។

សាលាវ៉េស្ទឡាញន៍បច្ចុប្បន្នមានចំនួន៩ ហើយនៅរាជធានីភ្នំពេញ ក្នុងនោះមាន សាខា សន្ធរម៉ុក សាខាទួលទំពូង សាខាទួលស្វាយព្រៃ សាខាផ្សារតូច សាខាដូនពេញ សាខាចំការដូង សាខាភ្នំពេញថ្មីនិងសាខាស្ទឹងមានជ័យ ហើយមានសិស្សសរុបចំនួន ១២ ០០០នាក់ ។ 

សាលាបានផ្ដល់ជូនសេវាកម្មអប់រំ មានកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី០១ ដល់ទី១២ និងកម្មវិធីអង់គ្លេសសម្រាប់សិស្សធំ ។

ថ្មីៗនេះ សាលាវ៉េស្ទឡាញន៍បានដាក់បញ្ចូលកម្មវិធី បណ្ដុះបណ្ដាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស ដែលកម្មវិធីនេះ បានទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ ជាង១៥០សាលារៀនក្នុងប្រទេសសិង្ហបុរី និងជាង៥០០សាលាទៀតក្នុងប្រទេសម៉ាឡេសុី ។

មិនត្រឹមតែប៉ុណ្ណោះ សាលាក៏បាននាំយកកម្មវិធីមួយទៀត គឺទម្លាប់ល្អទាំង៧ តាមរយៈ The Leader in Me School ដាក់ចូលក្នុងកម្មវិធីសិក្សា ដែលកម្មវិធីនេះត្រូវបានទទួលស្គាល់ និងកំពុងដាក់ឲ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក និងជាង៤០ប្រទេសផ្សេងទៀតសរុបជាង៣០០០ប្រទេស ៕ 

សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
លោក​ បុិច​ បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
លោកជំទាវ​បណ្ឌិត​ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!
សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានសម្ពោធជាផ្លូវការហើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]