(ភ្នំពេញ)៖ ស្របពេលដែលមានមហាជនជាច្រើន កំពុងដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាសម្តែង និងពិធីការិនីស្រីអ្នកនាង សុខ សោម៉ាវត្តី ជាមួយកីឡាករប្រុសលោក លី វាហេទ ថា បានបង្កាត់ភ្លើងស្នេហ៍អាថ៌កំបាំង ជាមួយគ្នានោះ ពេលនេះក៏ស្រាប់តែធ្លាយដំណឹង ចេញពីមាត់ដៃគូខាងប្រុស ដោយផ្ទាល់ថា «ខ្លួនពិតជាមិនអាចអត់ សុខ សោម៉ាវត្តី បានឡើយ»។

ការប្រកាស ដោយបើកចំហបង្ក ឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់មហាជនជាសាធារណៈ គឺធ្វើឡើងអំឡុងពេល ដែលកីឡាកលោក លី វាហេទ និងអ្នកនាង សុខ សោម៉ាវត្តី កំពុងតែមានភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី ទើបផ្តើមស្នេហ៍គ្រាដំបូង។

អត្ថន័យដែលត្រូវបានកីឡាក លោក លី វាហេទ ទម្លាយភ្ជាប់ជាមួយរូមថតស្និទ្ធស្នាល នឹងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី បានលើកឡើងថា «Good morning together forever .never apart maybe in distance but always in heat។ លោកបានបញ្ជាក់ទៀតថា «មិនមែនជាអ្វីនឹងគ្នា តែជាមនុស្សម្នាក់ដែលមិនអាចខ្វះបាន!»។

ត្រឹមតែពាក្យសម្តីប៉ុន្មានម៉ាត់របស់លោក លី វាហេទ នេះ បានធ្វើឲ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍ខ្លាំង នឹងបានដាក់បន្ទុកថា លោក លី វាហេទ និងអ្នកនាង សុខ សោម៉ាវត្តី ពិតជាកំពុងលួចលាក់សាងសម្ព័ន្ធភាព ស្នេហាក្រៅឆាកជាមួយគ្នាយ៉ាងច្បាស់។ ម្យ៉ាងទៀត ថ្វីត្បិតតែកន្លងមកសាមីខ្លួន អ្នកនាង សុខ សោម៉ាវត្តី តែងតែចេញមុខច្រានចោល ដំណឹងស្នេហ៍នេះក៏ពិតមែនក្តី ប៉ុន្តែការពិត គឺមិនអាចលាក់បាំងបានរហូតនោះឡើយ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី