ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញរបស់ផលិតកម្មថោន មាស សុខសោភា ឈានចូលមកដល់ឆ្នាំនេះ កើនអាយុមួយឆ្នាំទៀតហើយ ប៉ុន្តែសម្រស់អ្នកនាងនៅតែស្រស់ស្អាត និងនៅតែមានប្រជាប្រិយភាពខ្លាំងដដែលនៅក្នុងដួងចិត្តអ្នកគាំទ្រជាច្រើនរូប។

មកដល់ឆ្នាំនេះតារាចម្រៀង មាស សុខសោភា ក៏បានទទួលនូវការធ្វើ Surprise ថ្ងៃខួបកំណើតយ៉ាងសប្បាយរីករាយយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន នៅក្នុងក្លឹបកម្សាន្តមួយក្នុងរាជធានីភ្នំពេញ។

នៅក្នុងនោះដែរ គ្រាន់តែបកស្រាយបទចម្រៀងចប់ភ្លាម ហ្វេនៗដែលជាអ្នកគាំទ្រជាច្រើនរូបបាននាំគ្នាលើកយកនំខេក៥ជាន់មួយដ៏ធំ និងនំខេកតូចៗ ព្រមទាំងមានបាច់ផ្កាជាច្រើនទៀត យកទៅឱ្យអ្នកនាង មាស សុខសោភា យ៉ាងរំភើបចិត្តផងដែរ។

ហេតុតែជាតារាចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា មានអ្នកគាំទ្រស្រលាញ់រាប់អានជាច្រើននាក់ ហើយធ្វើ Surprise ថ្ងៃខួបកំណើតឱ្យជាពិសេសតែម្តង មិនថាអ្នកនាងទៅច្រៀងដល់ទីណានោះទេ៕

ចុះប្រិយមិត្តវិញ មានពាក្យអ្វីជូនពរតារាចម្រៀង មាស សុខសោភា ដែរ ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ? 

តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
អ្នកគាំទ្រនាំគ្នាធ្វើខួបកំណើតឱ្យអ្នកនាង មាស សុខសោភា យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា