ភ្នំពេញ៖ តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះ លោក ខៃ ប្រសិទ្ធ ត្រូវបានគេដឹងថា លោកបានបាត់មុខយ៉ាងស្ងាត់ឈឹងពីពិភពសិល្បៈ ប្រមាណជាជាង២០ឆ្នាំមកហើយ ដោយលោកបានទៅសម្ងំបង្កើតគ្រួសារថ្មីៗ នៅលើទឹកដីប្រទេសអូស្រ្តាលី។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសរូបនេះ ហាក់បីដូចជាមកមានសកម្មភាពច្រើននៅក្នុងប្រទេសកម្ពុជាជាថ្មី ដោយលោកបានបង្ហាញមុខ នៅក្នុងMVបទចម្រៀងមួយបទ «ឪពុកអ្នកក្រ» ក៏ដូចជាធ្វើការកិច្ចការមនុស្សធម៌ជួយដល់អ្នកសិល្បៈដូចគ្នា ដោយជួយឧបត្ថម្ភថ្លៃវះកាត់ ដល់តារាសម្តែង ពេជ្រ ចរណៃ ផងដែរ។

តារាសម្តែងប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ ជីវិតរស់នៅយ៉ាងសម្បូរបែប ក្នុងទឹកដីអូស្រ្តាលី
លោក ខៃ ប្រសិទ្ធ ជួយឧបត្ថម្ភថ្លៃវះកាត់ ដល់តារាសម្តែង ពេជ្រ ចរណៃ

បន្ថែមពីនេះទៅទៀតនោះ ថ្មីៗនេះ តារាប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ ថែមទាំងបានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មី នៅក្នុងទឹកដីកំណើតរបស់ខ្លួន យ៉ាងអធិកអធម ក្រោមពិធីមានឈ្មោះថា«ពិធីឡើងគេហដ្ឋានថ្មី លោក ខៃ ប្រសិទ្ធ»។

យ៉ាងណាមិញ ក្នុងនោះគេក៏សង្កេតឃើញ តារាប្រុសរូបនេះ រួមទាំងបងប្អូនរបស់លោក ក៏បានស្លៀកពាក់ជាឈុតសម្លៀកបំពាក់បែបបុរាណ ដែលម្តាយរបស់លោកបានរៀបចំឲ្យថែមទៀតផង។ 

យ៉ាងណាមិញ ដំណឹងមកទឹកដីកំណើតវិញរបស់តារាសម្តែងប្រុស ខៃ ប្រសិទ្ធ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត ព្រមទាំងសង្ឃឹមថា លោកអាចនឹងចូលប្រឡូកវិស័យសិល្បៈជាថ្មីម្តងទៀតផងដែរ៕   

តារាសម្តែងប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ
តារាសម្តែងប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ
ពិធីឡើងគេហដ្ឋានថ្មី របស់តារាសម្តែងប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៃ ប្រសិទ្ធ