ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដែលមានស្នាដៃសម្តែងនៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» កញ្ចនា លីនី និងចិត្រាតូច ប្រជាប្រិយភាពរបស់ពួកគេកំពុងតែរីកដុះដាល បន្ទាប់ពីបានសម្តែងនៅក្នុងរឿងនេះ។

កញ្ចនា លីនី និងចិត្រាតូច

ទោះបីជារឿងមួយនេះជារឿង ដែលពួកគេសម្តែងជាលើកដំបូងមែន ក៏ប៉ុន្តែពិតជាទទួលបានការគាំទ្រខ្លាំងរហូតដល់ បច្ចុប្បន្ននេះ ពួកគេកាន់តែមមាញឹកខ្លាំងនៅក្នុងសង្គមសិល្បៈ ដែលតែងមានមុខជានិច្ច នៅក្នុងបណ្តាកម្មវិធីនានា។

ជាក់ស្តែងកាលពីថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកនាង សុគន្ធ និសា បានបង្ហោះ វីដេអូមួយ ដែលពួកគេបានសម្តែងរួមគ្នាម្តងទៀតនៅលើឆាក នៅក្នុងឈុតក្នុងរឿង«សិសិររដូវក្នុងបេះដូង» ផ្ទាល់តែម្តង។

នៅក្នុងនោះដែរ តារាវ័យក្មេងទាំង៣ដួងនេះ ពិតជាមានទេពកោសល្យនៅក្នុងការសម្តែងខ្លាំងមែនទែន មិនថានៅក្នុងរឿង ឫនៅលើឆាកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ដែលបានទស្សនានៅទីនោះបានស្រែក អមជាមួយការគាំទ្រយ៉ាងខ្លាំងនៅពេលដែលឃើញពួកគេសម្តែងបានយ៉ាងល្អដូច្នោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ចនា លីនី និងចិត្រាតូច
កញ្ចនា លីនី និងចិត្រាតូច​ពេលសម្តែងជាមួយគ្នាម្តងទៀត
លីនី និងចិត្រាតូច​ពេលសម្តែងជាមួយគ្នាម្តងទៀត
កញ្ចនា លីនី និងចិត្រាតូច​ពេលសម្តែងជាមួយគ្នាម្តងទៀត
លីនី និងចិត្រាតូច​ពេលសម្តែងជាមួយគ្នាម្តងទៀត
លីនីតូច​ពេលសម្តែងជាមួយគ្នាម្តងទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]