ភ្នំពេញ៖ មុននេះបន្តិច មានផ្ទុះហេតុការណ៍ដ៏ចម្លែកមួយ ដែលធ្វើឲ្យ អ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុកជាច្រើននាក់ កើតអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយបាន ឃើញគេបង្ហោះវីដេអូ ពេលដែលតួអង្គសម្ដែង ម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត នៅពេលថតរឿងខ្មោច «វិញ្ញាណជំនាងបន្ទប់»

បើតាមរយៈគណនីហ្វេសប៊ុក របស់តួសម្ដែងនោះ បានរៀបរាប់ឲ្យដឹងថា៖ «នេះជាហេតុការណ៍ ពិតមួយដែលនឹកស្មានមិនដល់ដែលត្រូវមានវិញ្ញាណអ្វីមួយមកលងក្រុមការងារយើង វាជាលើកទីមួយហើយដែលកើតឡើងក្នុងអំឡុងពេលកំពុងថត វាកើតឡើងលើរូបខ្ញុំផងក្រុមការងារផងខាង camera ផង រឿងដែលពួកយើងថតនោះគឺ «វិញ្ញាណជំនាងបន្ទប់»ធ្វើអោយពួកគាត់ភ័យខ្លាំង ហើយរឿងនេះវាពាក់ព័ន្ធនឹងអាថាន់របស់ខ្ញុំ និងវិញ្ញាណពិតដែលជាជំនាងបន្ទប់ទៀត។ខ្ញុំនិងធ្វើការlive និយាយដំណើរដើមទងរឿងនឹងអោយស្ដាប់នៅពេលដែលខ្ញុំទំនេរបន្តិច»

ជាក់ស្ដែងនេះមិនមែនជាលើកទីមួយទេ ដែលអ្នកថតកុន ឬផលិតករនានា បានជួបប្រទះ ហេតុការណ៍ ដ៏រន្ធត់នេះ រាល់ពេលដែលពួកគេថតរឿងខ្មោចម្ដងៗ៕

ចុះប្រិយមិត្ត យល់យ៉ាងណាចំពោះហេតុការណ៍ ដែលបានកើតឡើងនេះ?

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

ហេតុការណ៍ដ៏ចម្លែក ពេលដែលតួអង្គសម្ដែង ម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត
ហេតុការណ៍ដ៏ចម្លែក ពេលដែលតួអង្គសម្ដែង ម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត
ហេតុការណ៍ដ៏ចម្លែក ពេលដែលតួអង្គសម្ដែង ម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត
ហេតុការណ៍ដ៏ចម្លែក ពេលដែលតួអង្គសម្ដែង ម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]