ភ្នំពេញ៖ តារាពហុជំនាញ ដែលអាចសាងប្រជាប្រិយភាពរបស់ខ្លួនបានយូរឆ្នាំ លោក ពាក់មី នៅតែជាចំណាប់អារម្មណ៍របស់ទស្សនិកជន ជាមួយនឹងស្នាដៃកំប្លែង ការសម្តែងរឿង និងបទចម្រៀងថ្មីៗពិរោះៗ របស់លោកជាច្រើនផងដែរ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ លោក ពាក់មី បានបង្ហោះរូបភាព ប្រមាណជា៣សន្លឹកក្នុងសភាព ធ្លាក់ខ្លួនឈឺ អមជាមួយ Caption ដែលថា៖ “សេចក្តីប្រកាស! ខ្ញុំបាទពាក់មីសូមផ្អាកផឹកមួយរយៈដោយសារមានជំងឺរលាកក្រពះ ដូចនេះសូមបងប្អូនមិត្តភក្តិដែលធ្លាប់ផឹកជាមួយគ្នាមេត្តាជ្រាប ក្រែងលហៅទៅផឹកខ្ញុំអត់ទៅអីអន់ចិត្តសូមអរគុណ”។

យ៉ាងណាមិញ បន្ទាប់ពីឃើញសារនិងរូបដែលលោក បង្ហោះហើយ បែរជាធ្វើឲ្យមហាជនហួសចិត្ត អស់សំណើច ពេលដែលឃើញលោកធ្លាក់ខ្លួនឈឺ រលាកក្រពះបែបនេះហើយ តែលោកនៅតែឆ្លៀតនិយាយពាក្យកំប្លែងៗ បង្ហោះបែបនេះទៀត។

ទោះជាយ៉ាងណាក្តី លោក ពាក់មី គឺជាតារាកំប្លែង ដែលសម្បូរពាក្យសម្តី មិនចេះរីងស្ងួត ដូច្នេះហើយ អ្នកគាំទ្រមិនអាចទប់សំណើចបានទេ គ្រប់ពេលដែលលោកនិយាយម្តងៗ៕ 

លោក ពាក់មី
លោក ពាក់មី
រូបលោកពាក់មីបង្ហោះក្នុងសភាពមានជំងឺជាមួយពាក្យកំប្លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី