ថៃ៖ មួយរយៈចុងក្រោយនេះ ជីវិតគូស្វាមីអ្នកសិល្បៈថៃ បានបែកគ្នាជាបន្តបន្ទាប់ ដោយគ្មាននរណាអាចមើលដឹងទុកជាមុននោះទេថា តើនៅថ្ងៃអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះ? អ្នកខ្លះបានសម្រេចចិត្តរៀបការនឹងគ្នាធ្វើជាគូស្វាមីភរិយាតាមផ្លូវច្បាប់ ជាមួយនឹងថ្លៃទឹកដោះដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែចុងក្រោយនៅតែបែកគ្នាដដែល។

ហើយក៏មានតារាខ្លះទៀត ក៏ជួបសំណាងល្អស្មានមិនដល់ដែរ ព្រោះក្រៅពីបានទទួលថ្លៃទឹកដោះ ពីខាងប្រុសជាច្រើនលានបាតហើយ ក៏នៅមានមាសពេជ្រ និងដីធ្លីជាច្រើនកន្លែងទៀត ជាពិសេសគឺបានប្រើជីវិតរស់នៅរួមគ្នា ប្រកបដោយសុភមង្គលគួរឱ្យច្រណែន។

នៅក្នុងនោះផងដែរ គេឃើញរួមមានតារាសម្តែងស្រីល្បីៗដូចជា៖

១) តារាសម្តែងស្រី Margie Rasri៖ បានរៀបការជាមួយស្វាមីជាសេដ្ឋី កាលពីពេលថ្មីៗនេះ ជាមួយនឹងថ្លៃទឹកដោះរាប់លានបាត និងរស់នៅជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម បង្ហាញឱ្យអ្នកគាំទ្រចង់បានជីវិតដូចជានាងមិនតិចនាក់នោះទេ។ 

តារាសម្តែងស្រី Margie Rasri និងស្វាមី ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Margie Rasri និងស្វាមី ក្នុងថ្ងៃរៀបការ

២) តារាសម្តែងស្រី Nune Woranut៖ បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាសេដ្ឋីប្រាក់ពាន់លានអស់រយៈពេល ៨ ឆ្នាំមកហើយ ជាមួយនឹងថ្លៃទឹកដោះ ១០០ លានបាត ពិសេសអ្នកទាំងពីរ ក៏នៅតែមានភាពផ្អែមល្ហែមនឹងគ្នាដូចស្ករ ទោះវ័យកាន់តែច្រើន និងមិនទាន់មានកូនស្នងត្រកូលនឹងគេក៏ដោយ។ 

តារាសម្តែងស្រី Nune Woranut និងស្វាមី ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Nune Woranut និងស្វាមី ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Nune Woranut និងស្វាមី

៣) តារាសម្តែងស្រី Chompoo Araya៖ រៀបការជាមួយស្វាមីមហាសេដ្ឋីបានរយៈពេល ៣ ឆ្នាំហើយ ព្រមជាមួយនឹងថ្លៃទឹកដោះ ១០៨ លានបាត គ្រឿងពេជ្រតម្លៃមហាសាល ៨០ ការ៉ាត់ លុយសុទ្ធ និងដីធំៗ ចំនួន៣ប្លង់ទៀតផងដែរ។

តារាសម្តែងស្រី Chompoo Araya និងស្វាមីក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Chompoo Araya និងស្វាមីក្នុងថ្ងៃរៀបការ

៤) តារាសម្តែងស្រី New Clear និង Dj Petjah៖ បានស្រលាញ់គ្នាអស់ ៦ ឆ្នាំ និងបានរៀបការជាមួយគ្នាកាលពីខែមករាឆ្នាំ២០១៧កន្លងទៅ ដោយមានថ្លៃទឹកដោះ ជាប្រាក់សុទ្ធ ៨ លានបាត មាសសុទ្ធជាច្រើនដុំ ចិញ្ចៀនពេជ្រ ផ្ទះមង្គលការ ដីស្រែ ឡានស្ព័រទំនើប សរុបទឹកប្រាក់ ១០០ លានបាត។ ក្រោយរៀបការគេក៏ឃើញតារាមួយគូនេះគឺជាគូស្វាមីភរិយាដែលពោរពេញទៅដោយក្តីសុខមិនដែលមានបញ្ហាអ្វីនឹងគ្នាធំដុំទេ។ 

តារាសម្តែងស្រី New Clear និង Dj Petjah ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី New Clear និង Dj Petjah ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី New Clear និង Dj Petjah បច្ចុប្បន្ន

៥) តារាចម្រៀងលោក Chain Tana៖ បានជូនថ្លៃបណ្ណាការទៅខាងស្រីសរុបទាំងអស់ មានតម្លៃស្មើនឹងជាង ៤ លានដុល្លារអាមេរិកឯណោះ ក្នុងថ្ងៃភ្ជាប់ពាក្យ។ ហើយក្រោយរៀបការកាលពីមួយឆ្នាំមុននោះ អ្នកទាំងពីរក៏បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។

តារាចម្រៀងលោក Chain Tana និងភរិយា ក្នុងថ្ងៃភ្ជាប់ពាក្យ
តារាចម្រៀងលោក Chain Tana និងបណ្ណាការទាំងអស់ជូនភរិយា ក្នុងថ្ងៃភ្ជាប់ពាក្យ
តារាចម្រៀងលោក Chain Tana និងភរិយា ក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]