ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ អេមេដ គ្លីនិក បានធ្វើការបើកសម្ពោធសាខាទី ០២ របស់ខ្លួន ដែលប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូដោយលោកជំទាវ យឹម ឆៃលីន រួមទាំងវត្តមានគណអធិបតេយ្យលោកឧកញ៉ា ដួង ឆាយ និង លោកជំទាវ និងលោកឧកញ៉ា ឈឹតសេរី សុភ័ក្ត្រ និងលោកជំទាវ សាសិថាន ឡោវរ៉ូពីនយ៉ូ។ 

ក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមដោយកំពូលតារាសម្តែងថៃលោក វៀរ៏ សុគលវ៉ាត់ និងចម្រុះទៅដោយវត្តមានតារាសម្តែងខ្មែរល្បីៗ រួមមានអ្នកនាង ចនច័ន្ទលក្ខិណា លោក អេឡិច ចាន់ត្រា អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា កញ្ញា ស៊ិន យូបីន លោក ខាត់ វ៉ៃហាំង លោក ចន ច័ន្ទដារ៉ា កញ្ញា ដួង លីនដា កញ្ញា លីលី និងលោក ម៉ាវីន បានធ្វើឲ្យទិដ្ឋភាពនៃពិធីបើកសម្ពោធអេមេដ គ្លីនិក សាខាទី ០២ នេះ រឹតតែមានភាពអធិកអធមនឹងពោរពេញ ទៅដោយអ្នកគាំទ្រសម្រុកចូលទស្សនាយ៉ាងច្រើនកុះករពីសំណាក់យុវវ័យខ្មែរ។

អេមេដ គ្លីនិក បើកសម្ពោធសាខាទី ០២ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូដោយលោកជំទាវ យឹម ឆៃលីន

អេមេដគ្លីនិក គឺជាគ្លីនិកកែសម្ផស្សលំដាប់ថ្នាក់ពិភពលោកចុងក្រោយគេបង្អស់ “បម្រើជូនលោកអ្នកនូវសេវាកម្មល្អឥតខ្ចោះ ជាមួយបច្ចេកវិទ្យាខ្ពស់ចុងក្រោយបំផុត មានលក្ខណៈទំនើបជាមួយនិងបច្ចេកទេសមកពីប្រទេសកូរ៉េ ដោយក្រុមគ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវៈ”។ យើងមានមោទនភាពក្នុងការបង្ហាញរាល់សេវាកម្ម លំដាប់ថ្នាក់ពិភពលោកនៅក្នុងតំបន់ ដែលជាកន្លែងលោកអ្នកមានអារម្មណ៍ថានៅក្នុងក្តីសុបិន្តដ៏ល្អប្រណីត។

ការចូលរួមដោយកំពូលតារាសម្តែងថៃលោក វៀរ៏ សុគលវ៉ាត់

អេមេដគ្លីនិក ជាមជ្ឍមណ្ឌលវះកាត់កែសម្ផស្សជាប់ចំណាត់ថ្នាក់មួយ ក្នុងចំណោមគ្លីនិកល្បីៗទាំង១០នៅប្រទេសថៃ និងជាគ្លីនិកដែលធំជាងគេប្រចាំប្រទេសកម្ពុជា។ អេមេដគ្លីនិកមាន៤សាខានៅប្រទេសថៃ និង២សាខានៅកម្ពុជា។ អេមេដគ្លីនិក គឺជាគ្លីនិកដែលមានគ្រូពេទ្យមានជំនាញវិជ្ជាជីវ:ច្បាស់លាស់។ គ្រូពេទ្យជាជនជាតិថៃ ទទួលបានជំនាញបណ្តុះបណ្តាលមកពីប្រទេសកូរ៉េ។ អេមេដគឺជា គ្លីនិកដែលមានលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ មានផាសុកភាព និងអនាម័យខ្ពស់ ដែលទទួលបានការចាប់អារម្មណ៍ និងមកទទួលសេវាកម្មច្រើនជាងគេ។

ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា

គួរឲ្យកត់សម្គាល់ផងដែរថា នាឱកាសនៃការបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅប្រទេសកម្ពុជា ស្ថិតនៅទីតាំងក្រោយ មន្ទីរពេទ្យវិចតូរៀ លើផ្លូវ ៣១៥ ខាងកើតស្តុបផ្សារមាន់អាំងប្រមាណជា ២០ ម៉ែត្រដែលមានវត្តមានកំពូលតារាសម្តែង និងចម្រៀងខ្មែរល្បីៗ ចូលរួម ជាមួយវត្តមានកំពូលតារាមកពីប្រទេសថៃ នោះក៏មានការបង្ហាញថា អេមេដ គ្លីនិក ដែលប្រសូត្រឡើងថ្ងៃនេះនៅកម្ពុជាជាសាខាទី០២ តែវាក៏ជាសាខាទី ០៦ រួមនិងនៅប្រទេសថៃផងដែរ៕

សូមទស្សនាទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា នៅខាងក្រោម៖ 

លោកឧកញ៉ា ដួង ឆាយ និង លោកជំទាវ ក្នុងកម្មវិធីសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា
ទិដ្ឋភាពថ្ងៃបើកសម្ពោធ អេមេដ គ្លីនិក សាខាទី០២ នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]