ភ្នំពេញ៖ ម្ចាស់បទចម្រៀង «កែវភ្នែក» កូនប្រុសរូបស្រស់សង្ហាទាំងបីរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ហាក់ដូចជាគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាសយ៉ាងដូច្នោះ។

តារាវ័យក្មេងរូបសង្ហាទាំង៣ សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ

ជាក់ស្តែង ចម្រៀងនីមួយៗរបស់គ្រាប់ពេជ្រទាំងបីនេះ គ្រាន់តែចេញភ្លាមទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក ដូចជាបទដែលបើកឆាកចូលទ្រនំរួមជាមួយឪពុក «កែវភ្នែក» ដែលទទួលបានអ្នកទស្សនាជាង២លានដង។

ពេលនេះកូនប្រុសរបស់លោកក៏ចាប់ផ្តើមបញ្ចេញចម្រៀង ម្នាក់ឯងជាបន្តបន្ទាប់។ យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានស្តាប់ហើយថា ជារឿយៗ កូនរបស់លោកព្រាប សុវត្ថិ តែងតែច្រៀងចម្រៀង Cover បង្ហោះនៅក្នុងបណ្តាញសង្គម ដោយចម្រៀងនីមួយៗសុទ្ធតែជាបទបរទេសរបស់តារាចម្រៀងល្បីឈ្មោះ Justin Bieber។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនបានគិតថាសម្លេងរបស់កូនច្បង សុវត្ថិ មុនីវណ្ណ គឺស្រដៀងទៅនឹងJustin Bieber ទើបពួកគេបានបង្កើតជាវីដេអូមួយ ដែលដាក់ចម្រៀងដែលកូនរបស់លោកច្រៀងនិងបទរបស់ Justine Bieber។

ក្រោយពីបានទស្សនាវីដេអូមួយនេះរួច អ្នកគាំទ្រជាច្រើន ក៏ថាស្រដៀងជាមួយនឹងស្ទាយច្រៀងរបស់គេ តែអ្នកខ្លះពិតជាថាមិនដូចនោះទេ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

កូនប្រុសច្បងលោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ
កូនប្រុសច្បងលោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ
កូនប្រុសច្បងលោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ
Justine Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ