ភ្នំពេញ៖ បើទោះជាឆ្នាំនេះ តារាសម្តែងនិងជាពិធីការិនី ដែលមានប្រជាប្រិយភាព វីជេ អាណូ ឈានចូលអាយុ៤០ឆ្នាំក្តី ក៏ប៉ុន្តែសម្រស់របស់តារាកូនមួយរូបនេះ នៅតែស្រស់ស្អាតក្មេងជាងវ័យ មិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតស្នេហារបស់អ្នកនាងវិញ វីជេ អាណូ មិនដែលបង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនស្គាល់ជាសាធារណៈនោះទេ ប៉ុន្តែនាងត្រឹមតែបង្ហោះរូប បុរសម្នាក់ពីក្រោយខ្នងដោយសរសេរ Caption បែបស្នេហាដែលធ្វើឲ្យមហាជនសង្ស័យថា បុរសម្នាក់នោះ ច្បាស់ជាគូស្នេហ៍របស់នាងថា៖ “ពេលវេលាដែលនៅជិតបំផុតគឺជាពេលវេលា ដែលយើងត្រូវសម្រេចចិត្តឲ្យលឿនបំផុត ថាត្រូវទៅផ្លូវណាល្អសម្រាប់យើង មកទល់ពេលនេះ ទើបដឹងថាអ្វីៗគ្រប់យ៉ាងក៏អាច ផ្លាស់ប្តូរបានដោយគ្មានលក្ខខណ្ឌ… Thank you sir”។

ទោះជាយ៉ាងណាក្តី មហាជននៅតែមានចម្ងល់ ហើយពិតជាចង់ស្គាល់មុខមាត់ពិត គូស្នេហ៍របស់នាងខ្លាំងណាស់ ថាតើបុរសម្នាក់នោះ មានមុខមាត់សង្ហាកម្រិតណាទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

វីជេ អាណូ
វីជេ អាណូ និងបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍
វីជេ អាណូ និងបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍
វីជេ អាណូ និងបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍
បុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍ វីជេ អាណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ