ហ្វីលីពីន៖ កំពូលតារាសម្តែងស្រីដែលជាប់លំដាប់ថ្នាក់លេខមួយ និងមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងប្រទេសហ្វីលីពីនអ្នកនាង ម៉ារីម៉ា ឬដែលមានឈ្មោះពិតថា Marian Rivera ក៏បានជាប់ឈ្មោះជាតារាស្រី ដែលមានសម្រស់ស្រស់ស្អាតខ្លាំងជាងគេផងដែរ ទោះបីជានាងមានអាយុច្រើនបន្តិចទៅហើយក្តី។

ជាក់ស្តែងបច្ចុប្បន្ននេះ នាងកំពុងមមាញឹកស្ទើរតែដកឃ្លាមិនរួចនោះទេ ជាពិសេសនាងត្រូវប៉ាន់ជាមួយនឹងការថតខ្សែភាពយន្តឥតដាច់។

ហើយនៅក្នុងការតុបតែងខ្លួនរបស់នាង ពេលចេញទៅតាមកម្មវិធីធំៗនានាម្តងៗវិញ គេឃើញអ្នកនាង ម៉ារីម៉ា មានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំងគ្រប់ពេលវេលា ធ្វើឱ្យអ្នកដែលឃើញហើយអត់ទ្រាំ មិនសរសើរថាស្អាតមិនបាននោះទេ។

ប៉ុន្តែម្សិលមិញនេះ យោងតាមរូបភាពមួយសន្លឹករបស់តារាសម្តែងស្រី ម៉ារីម៉ា ដែលបានបង្ហោះចែកចាយនៅលើហ្វេសប៊ុកនាង គេឃើញមុខនាងបែរជាឡើងប្រែជាចាស់ខ្លាំងខុសប្លែកពីពេលធម្មតា ទាំងដែលមានការ Make up រួចហើយក៏ដោយ។ 

ភ្លាត់ស្នៀតនៅក្នុងការផាត់មុខលើកនេះ ធ្វើឱ្យមុខ ម៉ារីម៉ា ប្រែទៅជាចាស់យ៉ាងខ្លាំង ក្នុងវ័យ ៣៣ ឆ្នាំ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

តារាសម្តែងស្រី ម៉ារីម៉ា
តារាសម្តែងស្រី ម៉ារីម៉ា
តារាសម្តែងស្រី ម៉ារីម៉ា
តារាសម្តែងស្រី ម៉ារីម៉ា
តារាសម្តែងស្រី ម៉ារីម៉ា
រូបភាពដែលម៉ារីម៉ា ផាត់មុខឡើងចាស់បង្ហោះលើហ្វេសប៊ុកម្សិលមិញ
រូបភាពដែលម៉ារីម៉ា ផាត់មុខឡើងចាស់បង្ហោះលើហ្វេសប៊ុកម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]