ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ទោះជាលោកបានបាត់មុខអស់មួយរយៈធំ ហើយទើបតែបានចូលសិល្បៈជាថ្មី ក៏ពិតមែនតែប្រជាប្រិយភាពនៅតែទទួលបានការគាំទ្រខ្លាំង និងស្ថិតនៅតារាងជួរមុខជាមួយ កំពូលតារាចម្រៀង ផ្សេងផងដែរ។

ងាកមកចាប់អារម្មណ៍ជីវិតឯកជន របស់ម្ចាស់បទ«ជាប់រវល់» នេះវិញ បច្ចុប្បន្នលោក ក៏កំពុងសាងសុភមង្គលយ៉ាង ពេញលេញ ជាមួយគ្រួសារ និងទទួលបានចំណងដៃកូនប្រុស ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។

អ្វីដែលគួរឲ្យសរសើរនោះ ទោះលោកមានវ័យជ្រេហើយក្ដី ប៉ុន្តែចំពោះភរិយា លោកវិញ ហាក់នៅក្មេងខ្លាំង ឯសម្រស់ និងរូបរាង ក៏នៅស្រស់ស្អាត មិនធម្មតាដែរ។ 

គួរបញ្ជាក់ដែរថា ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បានរៀបការ ទទួលយកភរិយាថ្មីជា លើកទី៣ ក្នុងឆាកជីវិតរបស់ខ្លួន ខណៈដែលជីវិតអាពាហ៍ពិពាហ៍ ចំនួន២ដងមុន បានបរាជ័យ៕

គ្រួសារ លោក សាន ផានិត
គ្រួសារ លោក សាន ផានិត
គ្រួសារ លោក សាន ផានិត
គ្រួសារ លោក សាន ផានិត
គ្រួសារ លោក សាន ផានិត
គ្រួសារ លោក សាន ផានិត
ភរិយា លោក សាន ផានិត
ភរិយា លោក សាន ផានិត
ភរិយា លោក សាន ផានិត
ភរិយា លោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត