ស្ត្រីមេម៉ាយ ជនជាតិឥណ្ឌា ម្នាក់ បានបង្កើតកូនស្រីម្នាក់ ទីក្រុង Chennai ប្រទេសឥណ្ឌា។ ក្រោយមកនាង បានលក់កូនស្រីដែល ទើបនឹងកើតនោះទៅអោយ អ្នកសុំទានម្នាក់ ក្នុងតម្លៃ 1.8 ដុល្លារ។

ប៉ូលីស បាននិយាយថា អ្នកសុំទានជួបជាម្តាយរបស់ក្មេងស្រី ឈ្មោះ Selvi អាយុ ៣០ឆ្នាំ នៅមន្ទីរពេទ្យរដ្នមួយឈ្មោះ Stanley កាលពីថ្ងៃ ១២ ខែ វិច្ឆិកា។  អ្នកស្រី Selvi គឺជាស្ត្រីមេម៉ាយ ប្តីស្លាប់កាលពីប៉ុន្មានឆ្នំាមុន ហើយ មានកូនស្រី ម្នាក់ទៀតអាយុ ១២ឆ្នាំ។ នាងមានកូនស្រីដែលទើបនឹងកើតនេះ ជាមួយបុរសម្នាក់ផ្សេងទៀត ដូចនេះហើយ ទើបនាងស្ទាក់ស្ទើរមិនចង់ចិញ្ចឹមកូនស្រីដែលទើបនឹងកើតនេះ។

អ្នកស៊ើបអង្កេត បាននិយាយថា អ្នកសុំទាននោះ បានទៅមន្ទីរពេទ្យដើម្បីទៅសួរសុខទុកសាច់ញាតិរបស់គេប៉ុណ្ណោះ ប៉ុន្តែនៅពេលទៅដល់ អ្នកសុំទាននោះ បានឃើញកូនរបស់ Selvi គូរអោយស្រលាញ់ ពេលនោះ ស្រាប់តែត្រូវម្តាយរបស់ក្មេងស្រីប្រាប់ថា ចង់លក់កូនស្រីនោះ ក្នុង តម្លៃ ១៨ដុល្លារ ប៉ុន្តែ អ្នកសុំទាននោះអោយ តម្លៃតែ 1.8 ដុល្លារ ប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៏របស់ The Times of India បាននិយាយថា កូនស្រីដែលទើបនឹងកើតនោះ លក់ទៅអោយ អ្នកសុំទាន ដើម្បីប្រើជាឧបករណ៏ សម្រាប់អោយអ្នកដទៃ អាណិត។

ប៉ូលីសដែលត្រួតពិនិត្យតំបន់នោះ បាននិយាយអ្នកសុំទាន បានយកទារកដែលទើបនឹងកើតនោះ ទៅ សុំទានជាមួយនាង បានតែ៦ថ្ងៃ ក៏ត្រូវ ប៉ូលីសចាប់់ខ្លួនតែម្តង ដោយសារប៉ូលីស មានការសង្ស័យ នៅពេលដែលគាត់ ឃើញអ្នកសុំទាននោះ នៅជាមួយទារកដែលមានអាយុទើបតែមានអាយុមិនលើស២០ថ្ងៃ។

លើសពីនេះ ក្រោយពេលបែកការណ៏  ម្តាយរបស់ក្មេងស្រីដែលបានសម្រេចចិត្ត លក់កូនស្រីដែលទើបនឹងកើត នៅតែបដិសេធ មិនព្រមទទួលកូនស្រីរបស់នាងវិញទេ ពីព្រោះ គ្រួសាររបស់នាងមិនបានដឹង ថានាងមានផ្ទៃពោះ ហើយម្យ៉ាងនាង ខ្លាច ប្រតិកម្មរបស់សាច់ញាតិរបស់នាងផង។

បច្ចុប្បន្ន ទារកនោះត្រួវបាន ជួយសង្គ្រោះ និងយកទៅថែរក្សានៅ Indian Council for Child Welfare។ ចំណែកអ្នកសុំទាន និង ម្តាយរបស់ក្មេងស្រី នោះត្រូវបានប៉ូលីសចាប់ខ្លួន និងបញ្ចូនទៅតុលាការរង់ចាំការកាត់ទុក។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះ ទង្វើរបស់ ម្តាយក្មេងស្រី និង អ្នកសុំទាននេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]