រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចមុខ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ តែ​ក្នុង​នាម​ជា​ពិធី​ការិនី​ច្រើន​ជាង​អ្នកចម្រៀង ។ ពេល​នេះ​មាន​អ្នក​ទាក់ទង​ឱ្យទៅ​ច្រៀង​សម្តែង​នៅ​អា​មេ​រិ​ក ។

តារាចម្រៀង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចមុខ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ តែ​ក្នុង​នាម​ជា​ពិធី​ការិនី​ច្រើន​ជាង​អ្នកចម្រៀង

សុ​ភ័​ក្រ កុ​សុ​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា នាង​សម្តែង​សិល្បៈ​តាំងពី​តូច​មក​នាង​ទើបតែ​មាន​សំណើ​ឱ្យទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​មហាអំណាច​មាន​តារា​ជា​ច្រើន​ចង់ទៅ ។ បច្ចុប្បន្ន​កិច្ចការ​ផ្នែក​ពិធី​ការិនី​នាង​ក៏​មមាញឹក ដូច្នេះ​ហើយ​ឱកាស​​ចាកចេញ​ទៅ​អា​មេ​រិ​ក​អាច​ប៉ះពាល់​ដល់​ការងារ​នោះ ។ មាន​ចំណុច​ផ្សេង​ទៀត​ដែល​នាង​ត្រូវ​ពិចារណា​ដែរ​ដូច​ជា​បើ​ទៅ​ត្រូវ​សម្រួល​ការងារ​ក្នុងស្រុក​ឱ្យ​ហើយ​កុំឱ្យ​ប៉ះពាល់​កិច្ចសន្យា ។ ម្យ៉ាង​យល់​ថា​អា​មេ​រិ​ក​មាន​អ្នកសិល្បៈ​ចេញ​ទៅ​ច្រើន ដូច្នេះ​ទើប​នាង​មិនសូវ​ចង់ទៅ​វិញ​ហើយ​លេចឮ​ថា​ការ​រក​ប្រាក់​ក៏​មិនសូវ​បាន ព្រោះ​ជនរួមជាតិ​នៅ​ទីនោះ​សន្សំ​ប្រាក់​ទ្រទ្រង់​ជីវភាព ។

សុ​ភ័​ក្រ កុ​សុ​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា នាង​សម្តែង​សិល្បៈ​តាំងពី​តូច​មក​នាង​ទើបតែ​មាន​សំណើ​ឱ្យទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​

ទោះបីជា​យ៉ាងណា សុ​ភ័​ក្រ កុ​សុ​ម៉ា ថា នាង​នឹង​ពិចារណា​ដើម្បី​ចាប់​ឱកាស​ទៅ​អា​មេ​រិ​កក្នុង​ន័យ​បម្រើ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ សុ​ភ័​ក្រ កុ​សុ​ម៉ា ជា​អតីត​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ឆ្លង​ដែន​និង​រស្មី​នាគ​មាស​តាំងពី​កុមារភាព​ជាមួយ​ងួ​ន ស្រី​ស ដែល​បន្សល់​ទុក​នូវ​បទ​ចម្រៀង​ជា​ច្រើន ។

សុ​ភ័​ក្រ កុ​សុ​ម៉ា ធ្វើ​ពិធី​ការិនី​កាក់កប​ជាង​អាជីព​ចម្រៀង ៕

សុ​ភ័​ក្រ កុ​សុ​ម៉ា ធ្វើ​ពិធី​ការិនី​កាក់កប​ជាង​អាជីព​ចម្រៀង
តារាចម្រៀង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចមុខ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ តែ​ក្នុង​នាម​ជា​ពិធី​ការិនី​ច្រើន​ជាង​អ្នកចម្រៀង
សុ​ភ័​ក្រ កុ​សុ​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា នាង​សម្តែង​សិល្បៈ​តាំងពី​តូច​មក​នាង​ទើបតែ​មាន​សំណើ​ឱ្យទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​
តារាចម្រៀង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចមុខ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ តែ​ក្នុង​នាម​ជា​ពិធី​ការិនី​ច្រើន​ជាង​អ្នកចម្រៀង
សុ​ភ័​ក្រ កុ​សុ​ម៉ា ធ្វើ​ពិធី​ការិនី​កាក់កប​ជាង​អាជីព​ចម្រៀង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា